Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ត្រកូលហ៊ុនគ្រប់​ជំនាន់​តែងតែមាន​ការ​ស្មោះត្រង់​ចំពោះព្រះមហាក្សត្រ​

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា នៅលើ​បណ្ដាញ​សង្គម​ហ្វេស​បុក​មុន​នេះ​បន្តិច​បាន​សរសេរ​ថា “ត្រកូល​ហ៊ុន​របស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយ​យើង​រហូត​ដល់ខ្លួនយើង​តែង​មាន​ការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំ​ណេរ​របស់​សម្ដេច​ បានឲ្យដឹង​ថា “បង​ប្រុស​ទោះ​បី​បង​បាន​ចែកឋាន​ទៅ​ហើយ​ក្តី​តែ​កេរ្តិ៍ឈ្មោះ​របស់​បង​បាន​ស្ថិត​នៅ​ជា​មួយ​ជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច។

មុន​នេះបន្តិចព្រះមហាក្សត្រ​ជាទីគោរពសក្ដារៈ​របស់​យើង​បាន​ប្រោស​ប្រទាននូវគោរមងារ​សម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។

តើ​បង​នៅ​ចាំ​ទេ​ គឺក្បែរកន្លែងតំកល់សព​បង​នេះ​ហើយ ដែលបងនិងខ្ញុំចូលរួមធ្វើ បាតុកម្ម​ប្រឆាំង​ពួក​ធ្វើ​រដ្ឋប្រហារ​និង​ទាមទារ​ប្រគល់​តំណែងថ្វាយសម្តេចឪ យើង​វិញ​ កាល​ពី​ថ្ងៃ២៣ មីនា ១៩៧០ ដែល​ពេល​នោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ។ ត្រកូល​ហ៊ុន​របស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួន យើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម។

ប្អូន​ជឿជាក់​ថា​ កូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្កដោយការស្មោះត្រង់៕”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក កត្តា អ៊ន
សន្តិសុខសង្គម៩ នាទីutes មុន

អ្នកនាំពាក្យក្រសួងការងារ ជំរុញនិយោជកពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនៅតាមសហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យ ថា ACU កំពុងព្យាយាមទាក់ទងបុគ្គល៤រូបទៀតឱ្យមកប្រកាសទ្រព្យសម្បត្តិ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ពិធីករ​សង្ហា ជា រ៉េយម៉ុន វិលចូលរួម Mr ​World ​2025​ ខណៈមានការទទួលស្គាល់ថា ជាបេក្ខភាពដ៏ស័ក្តិសម

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានជាតិ២២ នាទីutes មុន

ឆ្នាំ ២០២៤ ខេត្ត​ក្រចេះ​ដាក់​គោលដៅ​តាម​​ផ្លូវ​ជាតិពីរ​កន្លែង​ ឃាត់ពិនិត្យ​រថយន្ត​បាន​ជិត ២ ពាន់គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម