ព័ត៌មានជាតិ
លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅថ្ងៃនេះថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានប្រព្រឹត្តទៅរយៈពេល១៩ថ្ងៃ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយបើតាមលទ្ធផលបណ្ដោះអាសន្នបានបង្ហាញថា មានប្រជាពលរដ្ឋទៅចុះឈ្មោះថ្មី ចំនួនជាង២៦ម៉ឺននាក់។

តាមលទ្ធផលនោះបញ្ជាក់ថា រយៈពេល១៩ថ្ងៃនេះ មានអ្នកចុះឈ្មោះថ្មីចំនួន២៦៨.៥៥៣នាក់ ស្មើនឹង៨៩.៤០ភាគរយ បើធៀបនឹងផែនការ អ្នកចុះឈ្មោះបោះឆ្នោតថ្មី ចំនួន៣០០.៣ ៩០នាក់។ នេះ ជាលទ្ធផលល្អប្រសើរ និងគួរឲ្យកោតសរសើរប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ១៨ឆ្នាំ និងអ្នកចុះឈ្មោះបោះឆ្នោតពីមុនមក។ បន្ថែមពីនោះ ពេលនេះ បានអញ្ជើញមកចុះឈ្មោះបោះឆ្នោតយ៉ាងច្រើនកុះករ បើទោះបីប្រឈមនឹងការរាតត្បាតកូវីដ-១៩ និងជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ។

ចំណែកអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន១៥២.០០៤នាក់។ អ្នកកែតម្រូវទិន្នន័យ សរុបមានចំនួន៩២.៨២២នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី សរុបមានចំនួន៨៨.៨៤៦នាក់។ សរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ដែលបានធ្វើបច្ចុប្បន្នភាពរួច មានចំនួន៨.៨៣៤.៧៥២នាក់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា លទ្ធផលនេះ គឺជាលទ្ធផល ដែលក្រុមចុះឈ្មោះ ទាំង១៦៤៦ បានបញ្ជូនទិន្នន័យមកពីបណ្តាឃុំ/សង្កាត់។ ចំពោះអ្នកដែលខកខានមិនបានមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២០ អាចធ្វើបាននៅឆ្នាំ ២០២១៕


អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី