ព័ត៌មានជាតិ
ក្រសួងអប់រំ បើកឱ្យសិស្សទូទាំងប្រទេសរៀនពេញលេញឡើងវិញ
ក្រសួងអប់រំ យុវជន និងកីឡា បានបើកឱ្យមានការរៀន និងបង្រៀនពេញលេញឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូស្រាល។ ប៉ុន្តែគ្រឹះស្ថានសិក្សានានាត្រូវបន្តអនុវត្តវិធានការ ៣កុំនិង៣ការពារ ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សា។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨ ខែឧសភានេះថា យោងតាមស្មារតីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ កាលពីថ្ងៃ ២៥-២៧ មេសា ២០២១ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តអនុវត្តការរៀន និងបង្រៀនពេញលេញនៅទូទាំងប្រទេស ដោយបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សានៃដំណើការគ្រឹះស្ថានសិក្សាតាមគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ជាពិសេសបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ។

កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានតម្រូវឱ្យគ្រឹះស្ថានសិក្សានីមួយៗដាក់សិស្សក្នុង១ថ្នាក់ពី ៣០ ទៅ៤០នាក់ប៉ុណ្ណោះ និងសិក្សាដោយឆ្លាស់គ្នា គឺរៀននៅក្នុងថ្នាក់ផង និងនៅតាមអនឡាញផងដើម្បីរក្សាគម្លាតសុវត្តិភាព សំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសាលារៀន។
អ្នកស្រី ស៊ាន សុភា រស់នៅរាជធានីភ្នំពេញបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានបើកឱ្យបង្រៀន និងរៀននៅក្នុងថ្នាក់បានពេញលេញដូចមុនជំងឺកូវីដ-១៩ រាតត្បាត។

អ្នកស្រីបានបន្តថា ការបើកឱ្យរៀនបានពេញលេញនេះ មានសារសំខាន់ណាស់សម្រាប់កូនអ្នកស្រី បានជួបជុំមិត្តភក្ដិ ជួបមុខគ្រូដោយផ្ទាល់ និងបានរៀនសូត្រពេញម៉ោង ព្រោះថា ពេលដែលរៀនតាមអនឡាញមានការលំបាកដោយសារអ្នកស្រីមិនមានពេលវេលាគ្រប់គ្រាន់នៅជាមួយកូន ព្រោះជាប់រវល់ធ្វើការ។
យ៉ាងណាក៏ដោយ អ្នកស្រីប្តេជ្ញាថា នឹងចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការអនុវត្តវិធានការ ៣កុំនិង៣ការពារ របស់ប្រមុខរដ្ឋាភិបាលផង ដើម្បីការពារជំងឺកូវីដ-១៩ កុំឱ្យឆ្លងរាលដាលនៅក្នុងសហគមន៍ និងក្នុងសាលារៀន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ