Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ព្យាបាលជំងឺមិនគិតប្រាក់ ជូនពលរដ្ឋជាង ៥ ០០០ នាក់

បានផុស

នៅ

ប្រជាពលរដ្ឋជាង ៥ ពាន់នាក់ មកពីឃុំ៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទទួលការពិនិត្យសុខភាព និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ជាង ៤០០ នាក់ ដោយពិនិត្យមិនគិតប្រាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញ ជូនប្រជាពលរដ្ឋផងដែរ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត របស់លោក ហ៊ុន ម៉ានី។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតប្រាក់ ជិត ៧ពាន់នាក់ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង រួចម្ដងមកហើយ។ ក្នុងពេលនេះដោយមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាង ៤០០ នាក់ របស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋម្ដងទៀត ដោយមិនគិតប្រាក់ឡើយ។

ក្នុងនាម គណៈអភិបាលខេត្ត  ក្រុម ប្រឹក្សាខេត្ត រដ្ឋបាល ស្រុកកំពង់លែង និងរដ្ឋបាលឃុំទាំង៩ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ពិសេស លោក ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់គិតគូរពីសុខភាពប្រជាពលរដ្ឋ និងបានជួយបញ្ជូនក្រុមគ្រូពេទ្យជាង ៤០០ នាក់មកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៥៧ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥៨ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៥៩ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម