ព័ត៌មានជាតិ
លោក កឹម សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង
នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ ២០២២នេះ លោក កឹម សុខា អតីត ប្រធាន នៃអតីតគណបក្សប្រឆាំង សង្រ្គោះជាតិ បានដឹកនាំគណៈប្រតិភូមួយចំនួនចូលរួមគោរពវិញ្ញាណក្ខន្ធ សពសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
អមដំណើរលោក កឹម សុខា ខណៈអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង នោះ មានភរិយាលោក កឹម សុខា លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យ លោក មាជ សុវណ្ណរ៉ា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងមនុស្សជំនិតលោក កឹម សុខា មួយចំនួនទៀត ហើយខណៈពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានោះដែរ លោក កឹម សុខា ព្រមទាំងមន្ត្រីអមដំណើរបានជួបសន្ទនា និងបានថ្លែងសាររំលែកមរណទុក្ខជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។
សូមបញ្ជាក់ថា នៅមុនដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោក កឹម សុខា បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ផងដែរ ហើយតាមរយៈសារចូលរួមរំលែកទុកនោះ លោក កឹម សុខា បង្ហាញពីសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងមរណភាពនេះ។
លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា៖ “ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណៈទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។
សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជំងឺបេះដូង ហើយសពត្រូវបានតម្កល់ធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បើតាមគម្រោង នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ សពនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិតនៅ ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្រោយពីមរណភាព ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រោសប្រទាននូវគោរមងារ ជាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង។
មរណភាពរបស់សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់ឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការមកដល់សព្វថ្ងៃ៕
អត្ថបទ៖ កោះកែវ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៩ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់