ព័ត៌មានជាតិ
ល្អាងធម្មជាតិ ភ្នំជម្រកសត្វឆ្វាំង នឹងរៀបចំឱ្យក្លាយជាតំបន់អេកូទេសចរណ៍ស្តង់ដារ
មន្ទីរទេសចរណ៍ខេត្តសហការជាមួយអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា NTFP EP ធ្វើជាដៃគូ រួមគ្នារៀបចំអភិវឌ្ឍន៍ទីតាំងល្អាងធម្មជាតិភ្នំជម្រកសត្វឆ្វាំង នៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិស្តង់ដារ ដើម្បីបម្រើឲ្យវិស័យទេសចរណ៍។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីសហគមន៍នៅមូលដ្ឋាននេះ ត្រូវជួយបន្តអភិរក្សសក្តានុពល ដែលយើងមានស្រាប់ឱ្យនៅគង់វង្ស ដូចជាដើមឈើធំៗ ទីតាំងល្អាងថ្មពីធម្មជាតិ សម្រាប់រៀបចំឱ្យកាន់តែមានភាពបៃតងស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។ លោកបញ្ជាក់ថា ចាប់ពីនៅឆ្នាំ ២០១៨ មកមន្ទីរទេសចរណ៍បានសហការជាមួយអង្គការដៃគូនានា រៀបចំភ្នំជម្រកសត្វនេះបានជាសហគមន៍រមណីយដ្ឋានអេកូទេសចរណ៍រួចហើយ ដែលមានសមាជិកចូលរួមប្រមាណជាង ២០ គ្រួសារ។ លោកបន្តថា យើងនៅត្រូវការអ្នកជួយបន្តទៀត ព្រោះសក្តានុពលធម្មជាតិដែលមានស្រាប់អាចរៀបចំអភិវឌ្ឍបន្ថែម ឱ្យដើរទន្ទឹមគ្នានិងការអភិរក្ស ដើម្បីបង្កលទ្ធភាពឱ្យប្រជាសហគមន៍នាំគ្នាការពារធនធានធម្មជាតិផង និងរកបានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពផង។


លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជានៃអង្គការកម្មវិធិផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា NTFP EP បានចាត់ទុកថាសក្តានុពលនៅតំបន់ភ្នំនេះ អាចរៀបចំធ្វើឱ្យភ្ញៀវពេញចិត្តបានព្រោះអ្វីៗនៅមានស្ថានភាពដើម ដែលជាធានធានបម្រើឱ្យវិស័យទេសចណ៍បានល្អប្រសើរហើយអង្គការដៃគូគាំទ្រផ្នែកថវិកាទៅតាមជំហានៗដោយទីភ្នាក់ងារអភិវឌ្ឍ និងសហប្រតិបត្តិការស្វីសនិយស៊ុយអែត ដើម្បីបើកកិច្ចសហការគ្នាធ្វើឡើងក្នុងរយៈពេល ២ ឆ្នាំបន្តទៀត។ លោកបន្តថា កិច្ចការងារនេះ សូមឯកភាពជាមួយមន្ទីរទេសចរណ៍ និងអាជ្ញាធរនៅមូលដ្ឋានសការក្នុងការរៀបចំតំបន់រមណីយដ្ឋានធម្មជាតិនៅភ្នំជម្រកសត្វនេះ ឱ្យបានឆាប់ទៅតាមស្តង់ដានៃគម្រោងប្លង់មេរបស់មន្ទីរទេសចរណ៍ ដែលមានស្រាប់រៀបចំជា ល្អាងប្រចៀវ, ល្អាងអូនបង, ល្អាងភ្ជាប់និស្ស័យ, ល្អាងលោកសឹង, ល្អាងសត្វអន្សង, ល្អាងឥសីសំណាក់ធម៌ និងទីតាំងបួងសួងលោកតាភឹមជាដើម។



លោក ញាន ផុន ប្រធានសហគមន៍ភ្នំជម្រកសត្វឆ្វាំងឃុំសំអាងស្រុកថា ឡាបរិវ៉ាត់បានបញ្ជាក់ថា ប្រជាសហគមន៍ចង់បានការអភិវឌ្ឃន៍តំបន់នេះយូរមកហើយ តែពុំមានលទ្ធភាពពេលនេះ បានមន្ទីរទេសចរណ៍ និងអង្គការដៃគូមានផែនការជាក់លាក់រៀបចំប្រជាសហគមន៍រីករាយ និងចូលរួមដើម្បីសហការរៀមចំអភិវឌ្ឍតំបន់អេកូទេសចរណ៍ឱ្យមានភាពរីកចម្រើនទៅបានឆាប់រហ័ស។

សូមបញ្ជាក់ថា នៅក្នុងឃុំសំអាងក្រៅពីភ្នំជម្រកសត្វ មានភ្នំឈ្ងោក និងភ្នំក្ងោកមាសស្ថិតនៅជិតគ្នានេះហើយប្រជាពលរដ្ឋនៅក្នុងឃុំត្រូវការដៃគូមកវិនិយោគធ្វើជារមណីដ្ឋានអេកូទេសចរណ៍ ព្រោះសក្តានុពលធម្មជាតិនៅភ្នំនេះ មានអំណោយផលទៅលើវិស័យទេសចរណ៍ស្រាប់ទៅហើយនៅខ្វះតែផ្លូវចូល និងផ្លូវឡើងទៅទស្សនាតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ