ព័ត៌មានជាតិ
ជំរុញឲ្យក្រុមការងារបក្ស បន្តចុះដល់មូលដ្ឋានទាំងអស់ សំដៅលើកស្ទួយផលប្រយោជន៍ជូនពលរដ្ឋ និងសង្គមជាតិ
លោក ឈួរ សុបញ្ញា អនុប្រធានក្រុមការងារ ចុះជួយឃុំកណ្តោលជ្រុំ បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី ៥ ជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ សំដៅលើកស្ទួយផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោក ឈួរ សុបញ្ញា បានថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល និងណែនាំពីការបោះឆ្នោត ជាមួយប្រធានក្រុមបក្សគណប្រជាជនកម្ពុជា តាមភូមិទាំង ២៥ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសរុប ៨១១ក្រុមបក្ស នៅទីស្នាក់ការគណបក្សឃុំ ក្រោមអធិបតីភាពលោក តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ កាលពីរសៀលថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២២។

លោក តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ដែលបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក។

លោក តូច ចាន់នី បានបន្តទៀតថា គោលនយោបាយអភិវឌ្ឍន៍សង្កាត់ អាណត្តិទី ៥ គឺជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន រួមមាន ៧ចំណុច៖
ទី១. ជាសង្កាត់ដែលបានលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ប្រជាពលរដ្ឋ រស់នៅដោយសុខុដុមរមនាបានល្អប្រសើរ
ទី២. ជាសង្កាត់ដែលបានអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ៧ចំណុច ល្អប្រសើរ
ទី៣. ជាសង្កាត់ដែលបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាពល្អប្រសើរ
ទី៤. ជំរុញសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលនៅសេសសល់ក្នុងភូមិ សង្កាត់ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ សប្បុរសជន រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ
ទី៥. ការផ្តល់សេវាសុខាភិបាល និងការងារអនាម័យក្នុងភូមិ សង្កាត់ឲ្យបានល្អប្រសើរ
ទី៦. ជាសង្កាត់ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋបានល្អប្រសើរ
ទី៧. ពង្រឹង និងវិសាលភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។
សូមបញ្ជាក់ថា នាឪកាសជួបសំណេះសំណាល និងណែនាំពីការបោះឆ្នោត ជាមួយប្រធានក្រុមបក្សគណប្រជាជនកម្ពុជាតាមភូមិទាំង ២៥ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសរុប ៨១១ក្រុមបក្ស នៅទីស្នាក់ការគណបក្សឃុំ ដែលក្នុងនោះជួនពេលព្រឹក ៤០០ក្រុមបក្ស និងរសៀល ៤១១ក្រុមបក្ស។ ក្នុងនោះលោកប្រធានក្រុមការងារ និងលោកអនុប្រធាន ក៏បាននាំអំណោយដ៏ថ្លៃថ្លាចែកជូនដល់ប្រធានក្រុមបក្សទាំងអស់ ក្នុងម្នាក់ៗទទួលបានក្រមា ១ និងថវិកា ២០.០០០រៀលផងដែរ៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?