ព័ត៌មានជាតិ
កសិករខេត្តត្បូងឃ្មុំ ចាប់ផ្ដើមអនុវត្តការបង្កបង្កើនផលស្រូវ ដើមរដូវវស្សាឆ្នាំនេះបានជិត ១២ភាគរយហើយ
នៅដើមរដូវវស្សាឆ្នាំនេះ កសិករនៅខេត្តត្បូងឃ្មុំ ចាប់ផ្ដើមភ្ជួររាស់ដី ដើម្បីបង្កបង្កើនផលស្រូវចំនួន ៣ប្រភេទ គឺមានស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ បានជិត ១២ភាគរយហើយ គិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២នេះ។

អ្នកស្រី ផាន់ អ៊ាន អាយុ ៥៨ឆ្នាំ រស់នៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រួសារគាត់ ក៏ដូចកសិករក្នុងភូមិដែរ គឺនិយមដាំស្រូវរំដួលណាស់ ព្រោះវាបរិភោគមានរសជាតិឆ្ងាញ់ មានទីផ្សារលក់ដូរស្រួល។ ក្នុងចំណោមប្រជាពលរដ្ឋជាង ៣០០គ្រួសារ គឺពី ៦០ទៅ ៧០ភាគរយ ដែលបានដាំស្រូវរំដួលនេះ។

សម្រាប់ឆ្នាំនេះ អាកាសធាតុ មិនសូវអំណោយផលទេ ដោយមិនសូវមានភ្លៀង អ្នកស្រីបានសាបព្រួសស្រូវចំនួន ២ដងរួចមកហើយ តែស្រូវមិនសូវដុះសោះ មូលហេតុមេឃក្តៅពេក។ ចំពោះពូជស្រូវនេះក្នុង ១គីឡូក្រាមតម្លៃ ២៥០០ ទៅ ៣០០០រៀល ក្នុងដីទំហំ ៣០អា អាចប្រើពូជ ៥០គីឡូក្រាមផងដែរ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា កសិករក្នុងខេត្តត្បូងឃ្មុំ បានដាំដុះដូចជា ពូជស្រូវ ៥១.៥៤.៤៩ សែនពិដោរ និងស្រូវរំដួល ហើយក៏មានពូជស្រូវក្នុងស្រុក ផងដែរ។ ចំពោះការបង្កបង្កើនផលរដូវវស្សាឆ្នាំនេះ កសិករអនុវត្តភ្ជួររាស់សម្រេច បាន ៨ ៨០០ ហិកតា ស្មើនឹង ១១,៥២% នៃផែនការដាំដុះ និងដាំដុះស្រូវវស្សាសម្រេចបាន ៥ ៦៤៥ហិកតា ស្មើនឹង ៧,៣៩% នៃផែនការដាំដុះស្មើនឹង ៦៤,១៥% នៃផ្ទៃដីភ្ជួររាស់។

ក្នុងនោះស្រូវស្រាល បានចំនួន ២ ៥៧៥ហិកតា ស្រូវ កណ្តាលបានចំនួន ២ ១៥០ហិកតា និងស្រូវ ធ្ងន់បានចំនួន ៩២០ហិកតា។ លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ក្នុងចំណោម ៧ស្រុក/ក្រុង នៃខេត្តត្បូងត្បូងឃ្មុំ មាន ២ស្រុក ដែលបានភ្ជួររាស់ដីបង្កបង្កើនផលស្រូវ បានច្រើនជាងគេ គឺស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ហើយរាល់ការដាំដុះកម្លាំងមន្ទីរតែងចុះណែនាំ ផ្តល់បច្ចេកទេស ការប្រើប្រាស់ជី ការកំចាត់សត្វល្អិត និងការជ្រើសរើសពូជ ព្រមទាំងបាន ផ្សព្វផ្សាយដល់កសិករជានិច្ច៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ