ព័ត៌មានជាតិ
ស្រុកមួយក្នុងខេត្តបាត់ដំបងមានទឹកជ្រោះ ១១ កន្លែង ជាមេដែកស្រូបទាញភ្ញៀវទេសចរ
ស្រុកសំឡូងបច្ចុប្បន្ន កំពុងតែមានការអភិវឌ្ឍន៍ផ្នែកវិស័យកសិកម្ម រួមទាំងវិស័យទេសចរតាមរយះសក្តានុពលធនធានធម្មជាតិ។ ស្រុកជាប់ព្រំដែនថៃនេះ មានតំបន់ទឹកជ្រោះធម្មជាតិច្រើនជាងស្រុកនានាក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
លោក ហម អារុណ ប្រធានគ្រប់គ្រងឧស្សាហកម្ម ទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ទឹកដីស្រុកសំឡូតជាជង្រុកទឹកធ្លាក់បែបធម្មជាតិមានរហូតដល់ ១១ ទីតាំង។ ប្រភពទឹកធ្លាក់មានដូចជា÷ទឹកធ្លាក់សំឡូត,ទឹកធ្លាក់អូរជាំ,ទឹកធ្លាក់តាតោក,ទឹកធ្លាក់អូរក្រូច,ទឹកធ្លាក់ថ្មដាចំការធុរ៉េន,ទឹកធ្លាក់បឡាង,ទឹកធ្លាក់អូរតង,ទឹកធ្លាក់ភ្នំកំពូល,ទឹកធ្លាក់ចំការស្វាយ,ទឹកជ្រោះស្ទឹងតូច,និងទឹកជ្រោះចម្លងគួយ។

លោក ហម អារុណ បានបន្តថា សក្តានុពលធម្មជាតិបានធ្វើឲ្យស្រុកសំឡូត ក្លាយជាមេដែកបានឆក់យកអារម្មណ៍ទាំងភ្ញៀវជាតិនិងអន្តរជាតិមកលេងមិនថានៅថ្ងៃបុណ្យជាតិ ឬថ្ងៃសម្រាកធម្មតា ជាពិសេសក្រុមយុវវ័យនិងពលរដ្ឋជាលក្ខណះគ្រួសារតែងទៅកម្សាន្តជាបន្តបន្ទាប់។
ភូមិសាស្រ្តទឹកដីស្រុកសំឡូតខេត្តបាត់ដំបង មុនសមាហរណកម្មតាមរយះ “នយោបាយឈ្នះឈ្នះ” របស់រដ្ឋាភិបាល ដែលបានបញ្ចប់សង្គ្រាមសុីវិលដោយជោគជ័យ ជាតំបន់សមរភូមិប្រយុទ្ធគ្នារវាងខែ្មរនិងខែ្មរយ៉ាងក្តៅគគុកកាលពីមុន។



ក្រោយបញ្ចប់ស្ថានភាពពីធ្លាប់ឮស្នូរសម្លេងគ្រាប់កាំភ្លើងប្រយុទ្ធបង្ហូរឈាម បានក្លាយតំបន់ឮស្នូរសម្លេងទឹកជ្រោះហូរជាមួយសម្លេងបក្សាបក្សី។ ប្រជាកសិករចាប់យករបរកសិកម្មប្រកបដោយសក្តានុពលជាមួយដំណាំទូទៅមានដូចជាដំណាំស្រូវ ដំណាំទុរេន ម្រេច មៀន តាង៉ែន ស្វាយ ប៊័រ និងដំណាំកសិកម្មចំម្រុះផ្សេងទៀតដូចជា ពោត ម្មៀត ដំឡូងមី។
ស្រុកសំឡូតចែកចេញជា ០៧ ឃុំ និង៤៩ភូមិដែលក្នុងនោះមាន៖
១/ឃុំតាតាក មានភូមិ៩គឺភូមិអូរននោង ភូមិអូរក្រូច ភូមិអូរត្រែង ភូមិពាមតា ភូមិពាម ភូមិអូរតាទាក ភូមិតាតោក ភូមិវាលរលឹម និងភូមិភ្នំរ៉ែ។
២/ ឃុំកំពង់ល្ពៅ មាន៩ភូមិរួមមាន ភូមិស្វាយជ្រុំ ភូមិអូរដើមចេក ភូមិកំពង់ល្ពៅ ភូមិកណ្តាល ភូមិអូរជាំលើ ភូមិ
អូរជាំកណ្តាល ភូមិអូជាក្រោម ភូមិស្ទឹងតូច និងភូមិព្រៃធំ។
៣/ឃុំអូរសំរិល មាន៦ភូមិគឺ ភូមិអូររំចេកក្រោម ភូមិអូររំចេកលើ ភូមិចំលងរមាំងក្រោម ភូមិអូរចំលងរមាំងលើ ភូមិអូរសំរិលក្រោម និងភូមិសម្រែលើ។
៤/ឃុំស៊ុងមាន៦ភូមិ គឺភូមិចំការចេក ភូមិកណ្តាល ភូមិកញ្ចង់ ភូមិស្រែរាជ ភូមិស៊ុង១ ភូមិស៊ុង២ ។
៥/ឃុំសំឡូត មាន៦ភូមិ គឺភូមិឆករកា ភូមិភូមិកន្តួត ភូមិអូរច្រាប ភូមិសំឡូត ភូមិស្រែអណ្តូង១ និងភូមិបឹងរុន។
៦/ឃុំមានជ័យ មាន ៦ ភូមិ គឺ ភូមិព្រែកល្ពៅ ភូមិកំពង់ទូក ភូមិស្រែជីពៅ ភូមិកំចាត ភូមិអំពិល និងភូមិតានន។
៧,ឃុំតាសាញ់ មាន៧ភូមិ គឺភូមិអន្លង់ពួក ភូមិដូនត្រឹក ភូមិអូរស្ងួត ភូមិអូទន្ទឹម ភូមិព្រៃរំចេក ភូមិតាសាញ់ខាងជើង និងភូមិតាសាញ់ខាងត្បូង៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់