Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស ២នាក់ ចូល​ភ្ជួរ​ដី​នៅ​តំបន់ ៣ ដែល​ជា​តំបន់​ហាម​ឃាត់

បានផុស

នៅ

បុរស២នាក់​បងប្អូន​ត្រូវបានសមត្ថកិច្ច​កងរាជអាវុធហត្ថ​សហការ​ជាមួយការិយាល័យនគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ ឃាត់ខ្លួន​កាលពីព្រឹកថ្ងៃទី​ ០៨ ខែ​ឧសភា ឆ្នាំ២០២២ ​ខណៈដែលបុរសទាំងពីរនាក់យកគោយន្តកន្ត្រៃ​ ១គ្រឿងចូលភ្ជួរលើដីតំបន់៣​ ដែជាតំបន់ហាមឃាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកវរសេនីយ៍ឯក​ ហង្ស សុជាតិ​ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែឧសភា នេះថា កាលពីព្រឹកថ្ងៃទី៨ ខែឧសភា កម្លាំងអាវុធ​ហត្ថខេត្ត​ មានរូបលោកផ្ទាល់​ជាអ្នកដឹកនាំ​ និងកម្លាំងការិយាល័យ​ប៉ូលីសសេដ្ឋកិច្ច ​នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ ឆ្នាំង ដែលមានលោក ជិន សុផាត ប្រធានការិយាល័យ ដឹកនាំបានចុះ ទៅ​ឃាត់​ខ្លួនបុរសពីរនាក់និងគោ យន្តកន្ត្រៃ១គ្រឿង កំពុងធ្វើសកម្ម ភាពភ្ជួរដីក្នុងតំបន់៣ ដែលជាតំបន់ ហាម​ឃាត់ ​នៅចំណុចអូរដូនជ្រាប​ និងអូរកំពឹស​ ស្ថិតក្នុងភូមិប៉ប្រក ​ឃុំសំរោងសែន ​ស្រុកកំពង់លែង។

លោកមេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែល​បានឃាត់ខ្លួនមាន ឈ្មោះ គួន ស្រេង អាយុ៣៧ឆ្នាំ និង២ ឈ្មោះគួន សុគុណ អាយុ៣០ឆ្នាំ អ្នកទាំង ២ជាបងប្អូននឹងគ្នារស់ នៅក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់ លែង ដោយបានយក​គោយន្ត​កន្ត្រៃ ១គ្រឿង ចូលភ្ជួរដីក្នុងតំបន់៣អស់ចំនួនកន្លះហិចតា លើផ្ទៃដី៨ហិកតា ដែលពួកគេ​បានប្រ​គល់​ជូនរដ្ឋវិញកាលពីពេលថ្មីៗកន្លងមកនេះ។

​ក្នុងពេលឃាត់ខ្លួនបុរសទាំង២នាក់ខាងលើនេះ​កម្លាំងសមត្ថកិច្ចដកហូ តវត្ថុតាង គោយន្តកន្ត្រៃ​១គ្រឿង​។ ជនសង្ស័យ ទាំងពីរនាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ចំណែកវត្ថុតាងបានរក្សាទុកនៅប៉ុស្តិ៍ រដ្ឋបាលឃុំសំរោងសែន៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៦ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម