Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំ​ UNESCAP ពិចារណា​គាំទ្រ​ការ​ផ្តល់​ជំនួយ​វិស័យសកម្មភាពមីន

បានផុស

នៅ

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើ​សុំ​ឲ្យ UNESCAP ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​វិស័យ​សកម្មភាព​នៅ​កម្ពុជា ដែលជា​គោលដៅ​ទី​១៨ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា (SDG)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២២ ក្នុងនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ (NC ESCAP) បាន​ជួប​សន្ទនា​ការងារ​ជាមួយ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន UNESCAP តាម​ប្រព័ន្ធ​វីដេអូ។

លោកជំទាវ​ប្រធាន UNESCAP បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ដ៏​ល្អ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង UNESCAP ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ផ្តល់​សុន្ទរកថា​ពិសេស​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN ESCAP) និង​បាន​បញ្ជូន​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ពី​ថ្ងៃទី​២២-២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នាពេល​ខាងមុខនេះ​។

លោកជំទាវ​បាន​បញ្ជាក់​ថា UNESCAP នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន​រួមមាន វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឌីជីថល បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ជាដើម​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ UNESCAP ចំពោះ​កិច្ចសហប្រតិបត្តិការ ព្រមទាំង​បានស្នើ​សុំ​ជាពិសេស​ឲ្យ UNESCAP ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បានដាក់​កំណត់​ជា​គោលដៅ​ទី​១៨ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៤៣ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤៣ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម