ព័ត៌មានជាតិ
គម្រោងធំ ៣ ចាយទុនរាប់ពាន់លានដុល្លារ នឹងបញ្ចប់ឆ្នាំ២០២២ នេះ
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំចំនួន ៣ ដែលចាយទុនរាប់ពាន់លានដុល្លារ នឹងសម្រេចបញ្ចប់នៅឆ្នាំ២០២២។
ផ្លូវល្បឿនលឿនក្រុងព្រះសីហនុ
ជាគម្រោងដែលចាយទុនវិនិយោគមហាសាលជាង ២ ពាន់លានដុល្លារ ខណៈគម្រោងផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានឹងបញ្ចប់នៅឆ្នាំ២០២២ នេះ។ គិតមកដល់ពេលនេះ ការស្ថាបនាកំណាត់ផ្លូវថ្មីនេះសម្រេចបានជាង ៩០ ភាគរយ ហើយតាមការឲ្យដឹងរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ អាចដាក់ឲ្យបើកបរសាកល្បងអំឡុងខែកញ្ញាឆ្នាំ២០២២។
ផ្លូវក្រវាត់ក្រុងទី ៣
ផ្លូវក្រវាត់ក្រុងទី ៣ ក៏ជាគម្រោងដ៏ធំមួយទៀតរបស់រដ្ឋាភិបាលដែលចាយទុនច្រើនលើការវិនិយោគ។ ផ្លូវក្រវាត់ក្រុងទី ៣ តភ្ជាប់កំណាត់ផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ។
បើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលនិងរាជធានីភ្នំពេញដែលចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក។ ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គ្រោងបញ្ចប់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២២។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាខ្សែផ្លូវដ៏សំខាន់ជួយកាត់បន្ថយការកកស្ទះ សម្រួលដល់ការធ្វើដំណើរ ចរាចរណ៍ក្នុងរាជធានី។ ការស្ថាបនាផ្លូវនេះ នឹងជួយអភិវឌ្ឍប្រែក្លាយតំបន់នៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពល។
ព្រលានយន្តហោះតារាសាគរ
ព្រលានយន្តហោះតារាសាគរបានចាប់ផ្តើមការហោះហើរសាកល្បងតាំងពីអំឡុងខែមេសា ក្រោយដំណើរការសាងសង់ជាង ៣ ឆ្នាំ។ ព្រលានយន្តហោះថ្មីនេះមានទីតាំងនៅស្រុកបុទមសាគរខេត្តកោះកុង ដែលប្រើប្រាស់ទុនវិនិយោគជាង ២០០ លានដុល្លារ។
គម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីនេះ ស្របរដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនចិន Union Development Group ដែលជាក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិនេះ អភិវឌ្ឍរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិលើផ្ទៃដីរាប់ពាន់ហិកតានៅក្នុងស្រុកបុទមសាគរ ជាគោលដៅទេសចរណ៍ដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ