ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋខ្មែររស់នៅអាមេរិក ដែលកំពុងរង់ចាំសម្ដេចអញ្ជើញទៅដល់ទីនោះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលកំពុងរង់ចាំសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីនោះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ១០ ខែឧសភានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចុះចតនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងដើម្បីចាក់ប្រេង។
បន្ទាប់ពីចុះចតចាក់ប្រេង នៅសេអ៊ូលរយៈពេល ១ម៉ោងរួចហើយ គឺសម្ដេចតេជោ និងគណៈប្រតិភូ នឹងបន្តធ្វើដំណើរឆ្ពោះទៅរដ្ឋអាឡាសស្ការ នៃសហរដ្ឋអាមេរិក ដោយត្រូវចំណាយពេលប្រមាណ ៧ម៉ោង។ បន្ទាប់មកទៀត ចេញពីរដ្ឋអាឡាសស្ការ គឺសម្ដេចតេជោ និងគណៈប្រតិភូ នឹងអញ្ជើញធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលបានត្រៀមទទួល និងស្វាគមន៍សម្ដេច និងគណៈប្រតិភូ ដែលនឹងទៅដល់ទីនោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ហើយសូមជូនដំណឹង ចំពោះបងប្អូននៅសហរដ្ឋអាមេរិកឲ្យបានជ្រាប ដំណើរទៅដល់នេះ គឺក្នុងពេលវេលាដែលស្នាក់នៅទីនោះ ល្ងាចថ្ងៃ ១០ ខ្ញុំនឹងមានការជួបបងប្អូន និងបាយទឹកជាមួយគ្នាប្រមាណជា ១០នាក់ ហើយបន្តទៅថ្ងៃទី ១១ យើងនឹងមានការជួបគ្នា សំណេះសំណាលជាមួយគ្នា អរគុណសម្រាប់បងប្អូននៅសហរដ្ឋអាមេរិក ដែលកំពុងរង់ចាំដំណើរទៅដល់របស់ខ្ញុំនៅទីនោះ ហើយនឹងការជួបជុំគ្នាដ៏ល្អមួយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ