ព័ត៌មានជាតិ
ទឹកហូរច្រោះបាក់ច្រាំងទន្លេ ស្ទឹងព្រែកត្នោត មជ្ឍដ្ឋានថាមកពីសាឡង់បូមខ្សាច់
ទឹកហូរច្រោះធើ្វឱ្យបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ រហូតដល់វិហារលោកតា សា ថៃជឺ ដែលមានប្រវែងជាង ២០០ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរខេត្តកណ្តាល សហការជាមួយមន្ត្រីជំនាញសាលាក្រុងតាខ្មៅ ចុះត្រួតពិនិត្យមើល និងពិភាក្សា។

មជ្ឍដ្ឋានជាច្រើនបានលើកឡើងថា បញ្ហារនេះមិនមែនកើតឡើងម្តងនោះទេ គឺច្រើនដងហើយ អាជ្ញាធរចេះតែដាក់បន្ទុកទៅលើទឹកហូរច្រោះទៅវិញ។ បើខែវស្សា ឬមេឃភ្លៀវខ្លាំងទឹកជំនន់ ទើបស័ក្ដិសមបន្តិច ប៉ុន្តែនេះជាខែប្រាំង ហេតុអ្វីទឹកហូរច្រោះបាក់នោះ បើទឹកនោះហូររហូតតែប៉ុណ្ណឹងហើយ។
ពួកគាត់បន្ថែមទៀតថា ការបាក់នេះដោយសារសាឡង់បូមខ្សាច់តែម្តង រាល់ថ្ងៃបូមច្រើនសាឡង់ណាស់ មានសាឡង់បូមផង សាឡង់ដឹកយកមកផងយូៗទៅវាខូងខាងក្នុងបានធ្វើអោយបាក់បែបនេះ បើនៅបន្តរអោយបូមទៀតនោះ ច្រាំងមាត់ស្ទឹងព្រែកត្នោតបន្តរបាក់រហូត។

ដោយឡែកបងប្រុសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ឈប់ចំណាយលុយធ្វើជាប់រហូតទៅ គួររកអ្នកជំនាញវិស្វករសិក្សារឱ្យច្បាស់ពីកម្លាំងទឹកហូរ និងការហូរស្រុតរបស់ដី ការចាក់ដុំថ្មជួយទប់ ជាដើម សិក្សាឱ្យច្បាស់លាស់ បើធ្វើតាមតែជាងស្រមៃ ២ ទៅ ៣ ឆ្នាំធ្វើម្តងៗ។ ទឹកស្រកមានទំនាញ ទឹកឡើងមានដំណោល។
កម្ពុជាថ្មី មិនអាចសុំការបញ្ជាក់ពីលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅបានទេ នៅថ្ងៃទី ១០ ខែឧសភានេះ៕


អត្ថបទ៖ ឆៃ យ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា