ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្ពស់ គួរឲ្យព្រួយបារម្ភ ទៅលើកម្មកររោងចក្រ
មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិរបបសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.សបានឱ្យដឹងថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទៅលើកម្មកររោងចក្រ ហាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភ បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាលរួចមក។
ថ្លែងក្នុងកិច្ច ប្រជុំផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត បានមានប្រសាសន៍ថា ស្ថានភាពកូវីដ-១៩ នៅប្រទេសកម្ពុជា ហាក់មានការធូរស្រាល តែករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករ និងតាមមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យមិនស្របទៅតាមលក្ខណៈ បច្ចេកទេស។
ជាក់ស្តែងគ្រាន់តែនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៣៧០ករណី បានកើតឡើងមកលើបងប្អូនកម្មករនិយោជិត ដែលបណ្តាលឲ្យមានជនរងគ្រោះចំនួន ៤០២នាក់ ក្នុងនោះស្លាប់ ១៤នាក់ របួសធ្ងន់ ១១៩នាក់ និងរបួសស្រាល ២៦៩នាក់។ គ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៤លើក របួសសរុប ៨៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១៣នាក់ និងរបួសស្រាលចំនួន ៧៥នាក់។
លោក ហេង សុផាន់ណារិទ្ធ បានបន្តទៀតថា កន្លងមក ប.ស.ស. ដែលមានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាសេនាធិការ តែងតែសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលមានភារៈកិច្ចលើការងារចរាចរណ៍ ក្នុងន័យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនកម្មករនិយោជិត ពិសេសអ្នកបើកបររថយន្តដឹកកម្មករ ដើម្បីឲ្យពួកគេបានយល់ដឹងកាន់តែច្បាស់អំពីសុវត្ថិភាពធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ទៅលើករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកដែលបានកើតឡើង ចំពោះបងប្អូនកម្មករនិយោជិតឲ្យមកនៅកម្រិតទាបបំផុត។
លើសពីនេះទៀត លោកបានសំណូមពរដល់ អ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច ព្រមទាំងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា ក្នុងពេលធ្វើដំណើរតាមរយៈទោចក្រយានយន្តនៅតាមដងផ្លូវ។
លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ធ្វើយ៉ាងណាត្រូវចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។ ចំណែករថយន្តដឹកកម្មករ មិនត្រូវផ្ទុកកម្មករលើសចំណុះ ត្រូវត្រួតពិនិត្យយានយន្តមុនពេលចេញដំណើរទៅដឹកកម្មករ ឆៀករថយន្តជាប្រចាំពិសេសអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវទៅប្រឡងយកបណ្ណបើកបរឱ្យស្របតាមប្រភេទយានព្រមទាំងចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារ ប.ស.ស. ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ