Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ និង​រំលោភ​សេព​ស​ន្ទ​វៈ​

បានផុស

នៅ

នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដោយ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ដង្កោ បា​នធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ និង​រំលោភ​សេព​ស​ន្ទ​វៈ នៅ​មូលដ្ឋាន​ខណ្ឌ​កំបូល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ន​ឝ​របាល​ខណ្ឌ​កំបូល ប្រាប់​​អោ​យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​បង្ខាំង​មនុស្ស​ជំរិត​ទា​​រប្រាក់ និង​រំលោភ​សេព​ស​ន្ទ​វៈ គឺ ឈ្មោះ សៅ ប្រុស ( ហៅ ) បញ្ញា ភេទ ប្រុស អាយុ៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ុ​ក ឧស្សាហ៍ ភេទស្រី អាយុ១៦​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រ​លៀ​ប្អៀ ខេ​ត្តកំពង់ឆ្នាំង ។​

ប្រភព​ព័​ត៍​មាន​ប្រាប់​ប​ន្តថា ហេតុការណ៍ដែល​ជនសង្ស័យ បង្ខាំង​មនុស្ស​ជំរិត​ទា​រប្រាក់ និង​រំលោភ​សេព​ស​ន្ទ​វៈ ទៅលើ​ជនរងគ្រោះ កើតឡើងនៅ​ចំណុច​ផ្លូវលំ​ស្រប​ផ្លូវ​រថភ្លើង ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង១៤ និង​០០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ ។

ក្រោយពី​ទ​ទួលបាន​ព័​ត៍​មាន​នេះ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឈឹ​ម សា​វុ​ទ្ធ អធិការរង​ខណ្ឌ​កំបូល សហការ​ជាមួយ​នគរ​បាល​ខ​ណ្ឌដង្កោ ស្រាវជ្រាវ​រហូត​ឈា​នទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សៅ ប្រុស ( ហៅ ) បញ្ញា នៅ​ក្នុង​មូលដ្ឋាន​ខ​ណ្ឌ​ដ​ង្កោ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ ។​

បច្ចុប្បន្ន​ចំពោះ​សំណុំ​រឿង​នេះ​សមត្ថកិច្ច​ជំនាញ​នគរបាល​ខណ្ឌ​កំបូល កំពុង​បន្ត​នីតិវិធី​ទៅតាមផ្លូវ​ច្បាប់ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម