ព័ត៌មានជាតិ
ទូតស្រីលង្កា ប្តេជ្ញាជួយផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍កម្ពុជាដល់ពលរដ្ឋស្រីលង្កា
លោកស្រី Colonne Appuhamillage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតស្រីលង្កា (Sri Lanka)
តែងតាំងថ្មីប្រចាំកម្ពុជា បានប្តេជ្ញាថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលវិស័យវប្បធម៌ និងទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋនៅស្រីលង្កាដើម្បីធ្វើការទាក់ទាញឱ្យពួកគេមកកំសាន្តនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
ការប្ញេជ្ញាចិត្តរបស់លោកស្រីឯកអគ្គរដ្ឋទូតស្រីលង្កានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅទីសី្តក្រសួងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូតស្រីលង្កា មានបំណងចង់ឲ្យប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជានិងស្រីលង្កា បានស្វែងយល់ពីគ្នាទៅវិញទៅមកតាមរយៈវិស័យវប្បធម៌។ លោកស្រីបានបន្តថា ដូច្នេះមុនឈានដល់ការជំរុញកំណើនទេសចរណ៍ពីប្រទេសស្រីលង្កា មកកាន់ព្រះរាជាណាចក្រកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត ស្នើសុំជាឯកសារ
និងរូបភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យវប្បធម៌ដែលអាចយកទៅផ្សព្វផ្សាយនៅប្រទេសស្រីលង្កា បង្ហាញពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់ប្រទេសកម្ពុជា។

ជាការឆ្លើយតបលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា សូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោកស្រីឯកអគ្គរដ្ឋទូតស្រីលង្កា ព្រោះថា នេះជាផ្នែកមួយក្នុងការជំរុញមិនថាតែការយល់ដឹងអំពីវប្បធម៌ប៉ុណ្ណោះទេ ក៏ជាផ្នែកមួយនៃការជំរុញលើទេសចរណ៍វប្បធម៌ដែលជាផ្នែកមួយក្នុងការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាជនផងដែរ។

លោកស្រីរដ្ឋមន្រី្តបានលើកឡើងថា ស្រីលង្កាជាប្រទេសកាន់ព្រះពុទ្ធសាសនាហើយវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-ស្រីលង្កា គឺមានទំនាក់ទំនងជាមួយគ្នាយូរលង់ណាស់មកហើយ។ ជាពិសេសមុនវិបតិ្តកូវីដ-១៩ មានភ្ញៀវទេសចរជាច្រើន បូករួមទាំងប្រជាជនកម្ពុជាផងដែរនោះ បានអញ្ជើញទស្សនកិច្ចនៅស្រីលង្កា ដែលពាក់ព័ន្ធនឹងវិស័យព្រះពុទ្ធសាសនា ក្នុងនោះកម្ពុជា ក៏មានបំណងឲ្យស្រីលង្កា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា លើវិស័យវប្បធម៌ផងដែរ ព្រោះថាសក្តានុពលកម្ពុជា គឺមានប្រាង្គប្រាសាទជាច្រើន។

គួរបញ្ជាក់ថា នៅក្នុងជំនួបទ្វេរភាគីនេះ លោកស្រីរដ្ឋមន្រី្ត និងលោកស្រីឯកអគ្គរដ្ឋទូតស្រីលង្កា ក៏បានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាជាច្រើនទៅលើវិស័យភាពយន្ត សិល្បៈ ជាពិសេសក្នុងឆ្នាំ២០២២នេះ កម្ពុជា-ស្រីលង្កាសិក្សាលើទិដ្ឋភាពរួមក្នុងការប្រារព្ធពិធីអបអរសាទរខួបការទូតរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ