Connect with us

ព័ត៌មានជាតិ

ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ឆ្លើយតប​អង្គការសង្គមស៊ីវិលចំនួនពីរ ជុំវិញបណ្តឹង​ពីបទរំលោភសិទ្ធិមនុស្ស

បានផុស

នៅ

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹង​ពាក្យបណ្តឹងរបស់អង្គការសង្គមស៊ីវិលចំនួនពីរ ពាក់ព័ន្ធពីបទ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ទៅកាន់ការិយាល័យ​​អនុលោមភាព​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ដែលជាយន្តការគណនេយ្យភាព និងឯករាជ្យ នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃនេះ ក្នុងខ្លឹមសារដូច្នេះថា« ទោះជាយើងមិនទាន់បានទទួលការទំនាក់ទំនងដោយផ្ទាល់ពីសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  កំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងពីការចោទប្រកាន់របស់ អង្គការសង្គមស៊ីវិលទាំងពីរ មកលើវិស័យធនាគារ និងហិរញ្ញវត្ថុ»។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការបម្រើ និងជួយដល់ប្រជាជនកម្ពុជា។ ប៉ុន្តែវាគួរឱ្យសោកស្តាយដែលកិច្ចខិតខំប្រឹងប្រែង ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចទាំងអស់នេះ មិនត្រូវបានឱ្យតម្លៃ ឬមើលរំលង ដោយអង្គការសង្គមស៊ីវិលទាំងពីរនេះ។

សូមរំលឹកថា អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ចំនួន​ពីរ តំណាង​ឱ្យ​អ្នក​ខ្ចី​ប្រាក់​នៅ​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដោយ​ចោទ​ប្រកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ចំនួន​៦​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ម្ចាស់​បណ្ដឹង​អំពាវនាវ​ឱ្យ​ទី​ប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជា​បន្ទាន់ ទៅ​លើ​ការ​ខូចខាត​បង្ក​ឡើង​ដោយ​ការ​វិនិយោគ​ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ចំនួន៦។ នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​របស់​អង្គការលីកាដូ ​កាលពីថ្ងៃ​ទី​៣​ខែ​ឧសភា កន្លងទៅ។ ​

បើតាមសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កិច្ចការពារអតិថិជន និងអ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមយ៉ាងសកម្ម និងផ្សារភ្ចាប់ទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ បន្ថែមលើនេះ យន្តការទទួលបណ្តឹង និងគ្រប់គ្រងបណ្តឹងអតិថិជន ក៏ត្រូវបានអនុវត្តផងដែរ តាមរយៈមធ្យោបាយផ្សេងៗ ធ្វើឡើងដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។  

យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ សកម្មភាពជាច្រើនត្រូវបានដាក់ចេញ ដើម្បីធានានូវការគោរពចំពោះគោលការណ៍ការពារអតិថិជន។

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងការកែសម្រួល​ឡើងវិញ​នូវវិធានផ្តល់ឥណទាន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីដាក់ឱ្យអនុវត្តជាបណ្តោះអាសន្នរយៈពេល៦ខែមក។

ក្នុងអំឡុងពេលកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានជួយសម្រួលបន្ទុកដល់អតិថិជនរបស់ខ្លួន​ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ តាមរយៈការធ្វើឥណទានរៀបចំឡើងវិញ ប្រមាណជាង ៦២ម៉ឺនគណនី ជាមួយនឹងសមតុល្យសាច់ប្រាក់សរុបប្រមាណជាង ៧ពាន់លានដុល្លារគិតត្រឹមខែមីនាឆ្នាំ២០២២នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ៤ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ៥ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

Sokha Hotels

ព័ត៌មានពេញនិយម