ព័ត៌មានជាតិ
ស្ថិរភាពនយោបាយ ធ្វើឲ្យកម្ពុជា រីកចម្រើនគ្រប់វិស័យ ទាំងវិស័យអប់រំ និងសេដ្ឋកិច្ច
លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានលើកឡើងថា ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច កើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

លោកបណ្ឌិត លី ឆេង ថ្លែងបែបនេះ នៅក្នុងសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធីលើកទី៥ ឆ្នាំ២០២២ BICC2022-ប៊ីអាយស៊ីស៊ី ២០២២ (The 5th BELTEI International Collaboration Conference 2022) តាមរយៈ Video Conference ជាមួយសាកលវិទ្យាល័យដៃគូចំនួន៤៥ មកពី១៩ប្រទេសជុំវិញពិភពលោក ក្រោមប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩”។

បើតាមលោកបណ្ឌិត លី ឆេង ជោគជ័យដ៏ពិសេសមួយទៀត គឺការគ្រប់គ្រងវិបត្តិកូវីដ-១៩ ដោយយុទ្ធនាការចាក់វ៉ាក់សាំងតាមរយៈ យុទ្ធសាស្ត្រផ្ការីករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ និងបានបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។ ជាមួយគ្នានោះ លោកបណ្ឌិត ក៏បានអញ្ជើញដៃគូទាំងអស់ឲ្យមកទស្សនានៅកម្ពុជា ព្រោះកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។
លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់បន្តចូលរួមសន្និសីទ BICC 2023 ខាងមុខនេះ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។
នៅក្នុងពិធីបើកសន្និសីទនេះ ក៏មានតំណាងសាកលវិទ្យាល័យដៃគូ៣រូប បានថ្លែងចំណាប់អារម្មណ៍ពីក្រៅប្រទេស តាមរយៈ Video Conference ផងដែរ ក្នុងនោះ៖
លោកបណ្ឌិត ដូណាល់ ថបលីហ្វ នាយក និងជាសាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សានៃ Angelo State University មកពីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទនេះឡើង និងបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។
ចំណែកលោក ធីម ប៊ូឡូ នាយកប្រតិបត្តិនៃ Minor Education នៃព្រះរាជាណាចក្រថៃ បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមនិងចែករំលែកព័ត៌មានសិក្សាអំពីសាកលវិទ្យាល័យរបស់ខ្លួនជូនដល់សិស្ស-និស្សិតប៊ែលធី ក្នុងសន្និសីទអន្តរជាតិនេះ។
រីឯលោកសាស្ត្រាចារ្យបណ្ឌិត ជូអន ម៉ាទីន សាកលវិទ្យាធិការនៃសាកលវិទ្យាជាតិរបស់ប្រទេសទីម័រខាងកើត បានកោតសរសើរអំពីការរៀបចំសន្និសីទអន្តរជាតិ BICC ជាពិសេសការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ប៉េង គីមហេង កំពុងសិក្សានៅសាកលវិទ្យាល័យ San Francisco State សហរដ្ឋអាមេរិក និងលោក កែវ ពិទូរ្យ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ Hult នៃប្រទេសសិង្ហបុរី៕ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ