ព័ត៌មានជាតិ
ជាងពីរខែ សមត្ថកិច្ចបញ្ជូនសំណុំរឿងបទល្មើសនេសាទ ទៅតុលាការ ៤៤ ករណី ឃុំខ្លួន ២៤នាក់
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា ចាប់ពីថ្ងៃទី២ ខែមីនា រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចខេត្តជាប់បឹងទន្លេសាបទាំង៦ បានឃាត់ខ្លួនជនសង្ស័យ ៤៥នាក់ បញ្ចូនសំណុំរឿងទៅតុលាការ ៤៤ករណី ចេញដីកាកោះ ២០នាក់ និងឃុំខ្លួន ២៤នាក់។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានបង្រ្កាបបទល្មើសឧបករណ៍អួនអូសទឹកសាប ៣៤វង់ ម៉ាញ់ ១៤វង់ ឆក់ត្រជាក់ និងក្តៅ ៧៧២គ្រឿង ឈិបយន្ត ១១គ្រឿង អួនហ៊ុម ១៦វង់ របាំងស្បៃមុង និងសាច់អួនជិត ៦ម៉ឺនម៉ែត្រ លូ និងលប ៥៥៨មាត់ បង្គោលចម្រឹងជាង៦ម៉ឺនម៉ែត្រ កាណូត ៧៤គ្រឿង និងម៉ាស៊ីន ២៥គ្រឿង។
ក្នុងចំណោមនោះរួមមាន ខេត្តកំពង់ឆ្នាំង បង្ក្រាបឧបករណ៍ឆក់ត្រជាក់ និងក្តៅចំនួន ៥០១គ្រឿង របាំងស្បៃមុង និងសាច់អួន ៥ ២៤០ ម៉ែត្រ លូ និងលប ៩៧ មាត់ បង្គោលចម្រឹង ៤ ៤៧០ដើម កាណូត២គ្រឿង ជនសង្ស័យ ៤នាក់ បញ្ជូនសំណុំរឿងទៅតុលាការ ៤នាក់ និងឃុំខ្លួន៤នាក់។
ខេត្តពោធិសាត់ បង្ក្រាបអួនអូសទឹកសាបចំនួន១២ វង់ ឆក់ត្រជាក់និងក្តៅ ៤គ្រឿង ឈិបយន្ត៣គ្រឿង អួនហ៊ុំ៦វង់ របាំងស្បៃមុង និងសាច់អួន ១០ ៩៥០ម៉ែត្រ លប និងលូ ១៣០មាត់ បង្គោលចម្រឹង ៣ ៨៩៥ដើម កាណូត ១៦គ្រឿង ម៉ាស៊ីនកាណូត ៦គ្រឿង ឃាត់ជនសង្ស័យ២១នាក់ បញ្ជូនទៅតុលាការ ២០នាក់ ចេញដីកាកោះ ៦នាក់ និងឃុំខ្លួន ១៤នាក់។
ខេត្តបាត់ដំបង បង្ក្រាបឧបករណ៍ឆក់ត្រជាក់ និងក្តៅ ២២១គ្រឿង របាំងស្បៃមុង និងសាច់អួន ៦ ៧៨០ម៉ែត្រ លូ និងលប ៣៤បង្គោល ចម្រឹង ៧ ៨៨០ ដើម កាណូត ១គ្រឿង និងម៉ាស៊ីនកាណូត ១គ្រឿង។
ខេត្តសៀមរាប បង្រ្កាបឧបករណ៍អួនអូសទឹកសាប ២១វង់ ម៉ាញ់ ១២វង់ ឆក់ត្រជាក់ និងក្តៅ ៤០គ្រឿង ឈិបយន្ត ៨គ្រឿង អូនហ៊ុំ ៨វង់ របាំងស្បៃមុង និងសាច់អួន ២២ ៣៩ម៉ែត្រ លូ និងលប ៨៣មាត់ បង្គោលចម្រឹង ១២ ៩១៥ ដើមកាណូត ៤៩គ្រឿង ម៉ាស៊ីនកាណូត ១៨គ្រឿង ឃាត់ជនសង្ស័យ ១៥នាក់ បញ្ជូនទៅតុលាការ ១៥នាក់ ចេញដីកាកោះហៅ ១១នាក់ និងឃុំខ្លួនចំនួន ៤នាក់។
ខេត្តកំពង់ធំបង្រ្កាបឧបករណ៍អួនអូសទឹកសាប ១វង់ ម៉ាញ់១វង់ ឆក់ត្រជាក់ និងក្តៅ ២គ្រឿង អួនហ៊ុំ ២វង់ របាំស្បៃមុងនិងសាច់អួន ១៤ ២២០ម៉ែត្រ លូ និងលប ១៧៩មាត់ បង្គោលចម្រឹង ៣៧ ៤៦០ ដើម កាណូត ៦គ្រឿង ឃាត់ខ្លួនជនសង្ស័យ ៥នាក់ បញ្ជួនទៅតុលាការ ៥នាក់ ចេញដីកា ៣នាក់ និងឃុំខ្លួន ២នាក់។
ចំណែកខេត្តបន្ទាយមានជ័យ បានបង្ក្រាបឧបករណ៍ឆក់ត្រជាក់ និងក្តៅ ៤គ្រឿង របាំងស្បៃមុង និងសាច់អួន ៣០០ម៉ែត្រ លូ និងលប ៣៥ បង្គោល និងចម្រឹង ១០៩ដើម។
ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដែលមានលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។
គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប មានភារកិច្ចរៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ។ អង្កេត និងស្រាវជ្រាវជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសរសាទ។ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាង នៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីវិធីច្បាប់ជាធរមាន។
រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់។ ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លសាប។ធ្វើរបាយការណ៍ ស្តីពី លទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។
គណៈកម្មការនេះអាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មការអន្តរក្រសួងនេះ។ លើសពីនេះគណៈកម្មការ មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងារបស់ខ្លួនតាមការចាំបាច់។ គណៈកម្មការនេះមានសិទ្ធិប្រើត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការត្រូវប្រើប្រាស់ថវិការបស់ក្រសួង ស្ថាប័នសាមីរៀងៗខ្លួននៅក្នុងការចុះបំពេញគសកកម្មការងារ និងចាត់ចែងកិច្ចការផ្សេងៗរបស់គណៈកម្មការ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ