ព័ត៌មានជាតិ
លោក លុយ មិថុនា ដាក់ចិត្តកាយបង្កើតឱ្យដំណើរការបណ្ណាល័យអេឡិចត្រូនិក សម្ដេចតេជោ ហ៊ុន សែន
បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ៤ ខែឧសភា នៅសាលាមធ្យមវិចិត្រសិល្បៈ បន្ទាប់ពីចំណាយពេលបង្កើតជាង ៧ ឆ្នាំ។

លោក លុយ មិថុនា ស្ថាបនិកនៃបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅថ្ងៃទី ១០ ខែឧសភានេះថា លោកប្រើឈ្មោះបណ្ណាល័យ ប៉ុន្តែជាក់ស្ដែងវាជាគេហទំព័រមួយ ដែលបញ្ចូលព័ត៌មាន និងសៀវភៅពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ប៉ុន្តែគំនិតរបស់ក្រុមការងារផ្ទាល់តែម្ដង គឺព្យាយាមបញ្ចូលព័ត៌មាន ឬស្នាដៃនិពន្ធរបស់សម្ដេចផ្សេងៗ ដែលអាចនឹងមានសិទ្ធយកមកបញ្ចូលទៅក្នុងបណ្ណាល័យឱ្យបានច្រើនតែម្ដង។
លោក លុយ មិថុនាបន្តថា មូលហេតុដែលលោកទុកបណ្ណាល័យនេះសម្រាប់ប្រជាជន ឬក៏ប្អូនៗនិស្សិតជំនាន់ក្រោយ ដែលគាត់ចង់ស្វែងយល់ និងស្រាវជ្រាវស្នាដៃសម្ដេចផ្ទាល់ គឺចូលតែបណ្ណាល័យសម្ដេចពួកគាត់ អាចឃើញព័ត៌មាន ឬក៏សកម្មភាពផ្សេងៗ និងទី២ គាត់អាចឃើញនូវស្នាដៃនិពន្ធផ្សេងៗរបស់សម្ដេចថែមទៀតផង។ គំនិតទី២ យើងចង់បណ្ដុះការអានរបស់ប្អូនៗយុវជន ឱ្យគាត់ងាកមកចូលអានសៀវភៅវិញ ដោយសារបណ្ដាញសង្គមមានច្រើន ដែលធ្វើឱ្យយុវជនរវល់តែហ្វេសប៊ុក តិកតុក នៅពេលដែលពួកគាត់ទំនេរ។

ទន្ទឹមនឹងនេះ លោក លុយ មិនថុនា ចង់អរគុណសន្ដិភាព ដែលនៅក្នុងបណ្ណាល័យអេឡេចត្រូនិក ក្រុមការងារលោកបានគូរូបសម្ដេចតេជោ កាលដែលសម្ដេចនៅជាយុវជនមួយផ្ទាំងទុកក្នុងបណ្ណាល័យ។ បន្ទាប់មកលោកក៏បានសរសេរជា សុភាសិតអប់រំមួយខ្លី ទាក់ទងនិងសន្តិភាព ដើម្បីឱ្យប្អូនៗ ដែលចូលមកអានសៀវភៅបានឃើញនូវយុវជនម្នាក់ដែលតស៊ូលះបង់សព្វគ្រប់បែបយ៉ាងគាត់ តស៊ូដើម្បីប្ដូរយកសន្តិភាពមកជូនប្រជាជន និងយុវជនសម័យនេះ។
លោក លុយ មិថុនា ស្ថាបនិកនៃបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន ថ្លែងថា “ខ្ញុំចង់ឱ្យប្អូនៗ យល់ពីតម្លៃសន្តិភាព ចេះថែរក្សា និងស្រឡាញ់សន្តិភាព”។


បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន ដែលជាបណ្ណាល័យបណ្ដុំទៅដោយព័ត៌មានល្អៗ និងចំណេះដឹងផ្សេងៗជាច្រើនត្រូវបានដាក់ប្រគល់ជូនសាលាមធ្យមវិចិត្រសិល្បៈហើយ បណ្ណាល័យនេះបង្កើតឡើងដើម្បីតបស្នងតម្លៃនៃសន្តិភាព ដោយសារសន្តិភាពទើបយើងមានឱកាសបានរៀនសូត្រ និងមានចំណេះចេះដឹង។
លោកថា នៅក្នុងបណ្ណាល័យនេះមានព័ត៌មានជាច្រើនដូចជា ព័ត៌របស់សម្ដេចតេជោ ព័ត៌មានសម្ភោធនានា ព័ត៌មានថ្នាក់ដឹកនាំ និងមានសៀវភៅឯកសារចាប់ពីថ្នាក់ទី១រហូតដល់ថ្នាក់ទី១២ និងព័ត៌មានចំណេះដឹងជាសំឡេងអាន និងជាវីដេអូជាច្រើនទៀត។បច្ចុប្បន្នក្រុមការងាររបស់លោក បានបញ្ចូលសៀវភៅបានប្រមាណ ជាង ១០០ ក្បាល ហើយត្រៀមបញ្ចូលសៀវភៅបន្ថែមទៀត។

បណ្ណាល័យអេឡិកត្រូនិក សម្ដេចតេជោ ហ៊ុន សែន បានបង្កើតឡើងកាលពីកំឡុងឆ្នាំ២០១៥ ក្រោយពីលោក លុយ មិថុនា បានជួបនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបង្កើតសៀវភៅមួយក្បាលដែលមានចំណងជើងថា សៀវភៅអេឡិកត្រូនិក ហ៊ុន សែន ១៣ ទស្សវត្សនៃដំណើរកម្ពុជា និងបានបង្ហាញជូនសម្ដេច ហ៊ុន សែន ដោយផ្ទាល់៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ