ព័ត៌មានជាតិ
ឃាតកម្មលើដូនជី វត្តនិវេស ដែលពាក់ព័ន្ធសង្ឃ៣អង្គ មកដល់ពេលនេះ នៅមិនទាន់ចាប់បាននៅឡើយ
ដូនជីអាយុ៨២ឆ្នាំ ក្នុងវត្តនិវេសឃុំឬស្សីក្រោក ស្រុកមង្គលបូរី ម្នាក់ត្រូវបានឃាតកសម្លាប់កាប់ចិញ្ច្រាំមុខខ្ទេចមានតម្រុយខ្លះហើយ ពាក់ព័ន្ធនិងសង្ឃ៣អង្គ នៅក្នុងវត្តកំពុងតែស៊ើបសួរតែរហូតដល់ម៉ោងនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ឃាតកបាននៅឡើយ តែបើប្រជាពលរដ្ឋនៅជិតវត្តនោះបាននិយាយថា ជនសង្ស័យបានរត់គេចខ្លួនបាត់ហើយ។
![](https://kampucheathmey.com/wp-content/uploads/2020/12/IMG_20201218_085652_612.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/IMG_20201218_085654_383.jpg)
សមត្ថកិច្ចចម្រុះបាននិយាយឲ្យដឹងថា ឃាតកម្មលើដូនជីក្នុងវត្តនិវេសគ្មានអ្នកមកពីឆ្ងាយទេសមត្ថកិច្ចចម្រុះបានសង្ស័យសង្ឃ៣អង្គ ក្នុងនោះមានមួយអង្គមានការសង្ស័យជាងគេ ព្រោះស្បង់ចីវររបស់ព្រះអង្គ មានស្នាមដិតដាមប្រឡាក់ឈាម នៅជាមួយសពដូនជី ក្នុងពេលកើតហេតុ ព្រះសង្ឃអង្គនោះបានដើរទៅមកតែមួយអង្គឯង គ្មានអ្នកណាផ្សេងចូលទៅទេ។សមត្ថកិច្ចចម្រុះបានឲ្យដឹងបន្តទៀតថា បើយោងការធ្វើកោសល្យវិច័យ គឺអំពើឃាតកម្មនោះ គឺប្រព្រឹត្តដោយអ្នកមានចំណេះមានជំនាញនិងមានការបញ្ជា ព្រោះបានសម្លាប់ប្រើពេលយូរដែរ ដោយកាប់នឹងពូថៅលើក្បាលនិងមុខដូនជី កាប់បំបែកភ្នែកទាំងគូរួចយកពូថៅទៅលាក់យ៉ាងល្អលើប្រឡោះធ្នើរកុដិ ដើម្បីបង្វែរភស្តុតាងផង។ ពេលសមត្ថកិច្ចហ៊ុមព័ទ្ធកន្លែងឃាតកម្មព្រះសង្ឃមួយអង្គនេះ ចេះតែទាមទារយកនូវស្បង់ ដែលមានដិតដាមឈាមនោះចេញ។ ហើយអំពើឃាតកម្មនេះ មិនសមនឹងជាអំពើប្លន់យកទ្រព្យទេ ឃាតកម្មមកពីករណីដឹងរឿងសម្ងាត់ឬអាថ៌កំបាំងអ្វីមួយ។
![](https://kampucheathmey.com/wp-content/uploads/2020/12/IMG_20201218_085658_293-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/PH-02-15.jpg)
សមត្ថកិច្ចចម្រុះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុខសញ្ញាជាច្រើន ត្រូវបានសមត្ថកិច្ចចម្រុះ បានកោះហៅមកសាកសួរ អង្កេតបន្តបន្ទាប់ព្រោះអង្គហេតុនេះ គ្មានអ្នកមកពីឆ្ងាយណាចូលមកធ្វើឃាតឡើយហេតុនេះមានតែសង្ឃ៣អង្គនេះឯងបន្តស៊ើបអង្កេតលើមុខសញ្ញាសង្ស័យ។ សូមរំលឹកថា កាលពីចន្លោះម៉ោង៤ទៅ៥ ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ជូនជីឈ្មោះ សៅ សែត អាយុ៨២ឆ្នាំ នៅសំណាក់ធម៌ក្នុងវត្តនិវេស ត្រូវឃាតកសម្លាប់ដោយកាប់នឹងពូថៅខ្ទេចមុខនិងក្បាល ហើយថែមបំបែកភ្នែកទាំងគូ ផងដែរ។ មកដល់ពេលនេះ សមត្ថកិច្ចចម្រុះកំពុងបន្តស៊ើបអង្កេតស្រាវជ្រាវសង្ឃឹមថា ឃាតកនិងវែកមុខឃើញនៅពេលខាងមុខនេះ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឃាតកម្មលើដូនជីនៅវត្តនិវេស មានតម្រុយខ្លះហើយ ពាក់ព័ន្ធព្រះសង្ឃ៣អង្គ កំពុងស៊ើបសួរ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?