ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាថ្ងៃទី ៤ហើយ ដែលកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ-១៩
មានប្រសាសន៍ តាមរយៈសារជាសំឡេងពិសេស នៅពេលអញ្ជើញទៅដល់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី ៤ ហើយ ដែលប្រទេសកម្ពុជាគ្មានការឆ្លងជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ ខ្ញុំបានទទួលរបាយការណ៍ពីក្រសួងសុខាភិ បាលមកថា នៅថ្ងៃនេះគឺជាថ្ងៃទី ៤ ហើយ ដែលយើងពុំមានការឆ្លងកូវីដ-១៩ សូម្បីតែមួយករណី ហើយករណីស្លាប់ក៏គ្មានដែរ ចំណែកអ្នកជំងឺនៅសល់ ២០នាក់ប៉ុណ្ណោះកំពុងព្យាបាល»។
បើតាមសម្ដេចតេជោ ហ៊ុន សែន នេះគឺជាជោគជ័យ នៃការចាក់វ៉ាក់សាំងរបស់យើង ដែលបានផ្ដល់ឲ្យយើងនូវសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប។ ជាមួយគ្នានោះសម្ដេចតេជោ ក៏បានថ្លែងអំណរព្រះរាជគុណដល់ហ្លួងម៉ែ ក៏ដូចជាប្រជាពលរដ្ឋ ជនរួមជាតិ ដែលបានផ្ញើសារជូនពរចំពោះសម្ដេច ដែលបាន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំខាងលើនេះ ផងដែរ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង