ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាជាមួយក្រុមវិភាគតាមបណ្តាញសង្គម នៅសហរដ្ឋអាមេរិក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម ដែលរស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។

នៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីនឹករលឹកជាពន់ពេក ចំពោះលោកពូម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក និងដែលបានតាមដានជាប់ជាប្រចាំ ចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ដោយសារតែនយោបាយឈ្នះ-ឈ្នះ នេះហើយ ដែលនាំប្រទេសកម្ពុជាខ្ពស់មុខ ខ្ពស់មាត់ ស្មើសិទ្ធ ស្មើភាពជាមួយនឹងបណ្តាប្រទេសទាំងអស់លើសកលលោក មិនថាប្រទេសតូច ប្រទេសធំ មាន ឬក្រនោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន។ ប៉ុន្តែសម្តេចតេជោ បានស្តាប់នូវរាល់សំឡេងអ្នកវិភាគទាំងអស់ ដើម្បីឲ្យសម្តេចបានដឹងពីអ្វីដែលជាការចង់បាន ការតិៈទានលើការដឹកនាំរបស់បុគ្គលនយោបាយ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកណាធ្វើខុស អ្នកណាល្អ អ្នកណាអាក្រក់ ព្រោះយើងមិនមែនសុទ្ធល្អ បានយើងទទួល អាក្រក់ទម្លាក់កំហុសទៅអ្នកដទៃ នោះប្រទេសជាតិមិនមានការរីកចម្រើននោះទេ។

នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី លោក ម៉ក់ ហឺន និង ភរិយា បានសម្ដែងនូវភាពក្តុកក្តួល ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីដោយផ្ទាល់ បើទោះបីជារូបសម្តេចមានកម្មវិធីមមាញឹកបែបណាក៏ដោយ។ លោកក៏បានវាយតម្លៃខ្ពស់ ពីកម្មវិធីនោយោបាយ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំជោគវាសនាអនាគតប្រទេសកម្ពុជា ឆ្លងកាត់ពីភ្នក់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ សង្រ្គាមផ្ទៃក្នុង រហូតកម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ក្រោយការប្រកាសដាក់ចេញនយោបាយឈ្នះ-ឈ្នះ ជាពិសេសការដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីកចម្រើន ក្នុងល្បឿនមួយយ៉ាងឆាប់រហ័សបំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីរូបលោកដឹងក្តី រហូតដល់វ័យចំណាស់ក្នុងពេលបច្ចុប្បន្ននេះ។

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គី ក្នុងលក្ខណៈមហាគ្រួសារខ្មែរ ជាមួយក្រុមវិភាគបណ្តាញសង្គម ដែលមានវត្តមាន ក្នុងពិធីសំណេះសំណាលគ្នានោះ ក្នុងបរិយាកាសស្និទ្ធស្នាល រ៉ាក់ទាក់ និងការគោរពស្រឡាញ់ដូចក្នុងមហាគ្រួសារខ្មែរតែមួយ៕


-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?