ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីរំភើបចំពោះការទទួលស្វាគមន៍ ពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នាវេលាម៉ោង ៧ និង ៣៣នាទីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក) ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលបានរង់ចាំទទួលស្វាគមន៍វត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារនាទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៃសហរដ្ឋអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវក្តីរំភើបរីករាយ ចំពោះវត្តមានជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករង់ចាំ និងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច ក្នុងការអញ្ជើញ មកកាន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅចំខួបគម្រប់ ៤៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

បើទោះបីជាមានពេលវេលាខ្លី នៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមាន នៃការអញ្ជើញមកដល់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជាទាំងអស់ បានចំណាយពេលវេលាដ៏មានតម្លៃបំផុត ទោះបីជាមកពីជិតឆ្ងាយបានមកចាំទទួល និងស្វាគមន៍សម្តេចដូចជាឪពុក ក្នុងមហាគ្រួសារខ្មែរតែមួយ។

សម្តេចតេជោ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ដែលមានវត្តមាននាពេលទទួលសម្តេចដោយផ្ទាល់ថា បើទោះជាសម្តេចមានកម្មវិធីដ៏មហាញឹកយ៉ាងណាក៏ដោយ ក៏សម្តេចជ្រើសរើសយកវេលាល្ងាចថ្ងៃទី ១១ ខែឧសភា ដើម្បីធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជាមកពីគ្រប់ទិសទី ក្នុងសហរដ្ឋអាមេរិកប្រមាណជាង ១ពាន់នាក់។ សម្តេចតេជោ បានបន្តថា «យើងនឹងជួបជុំគ្នា នៅល្ងាចថ្ងៃស្អែកថ្ងៃទី ១១ឧសភា សូមអញ្ជើញបងប្អូនជនរួមជាតិខ្មែរយើង អញ្ជើញចូលរួមក្នុងមហាគ្រួសារខ្មែរតែមួយ»៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង