ព័ត៌មានជាតិ
ពិដោរដ៏ក្រអូបនៃកេសរកូលព្រៃកម្ពុជា គឺជាចំណុចពិសេសដែលកេសរកូលបរទេសគ្មានដូច
កេសរកូល ដែលប្រជាពលរដ្ឋនិយមហៅថា ផ្កាអ័រគីដេ ជារុក្ខជាតិដែលដុះលើរុក្ខជាតិ ដុះលើថ្ម និងដុះលើដីនៅក្នុងព្រៃ។ ប្រជាជនខ្មែរនិយមយកមកដាំលម្អតាមផ្ទះ ហើយវាមានរូបសម្រស់ស្អាត មានក្លិនក្រអូបប្រហើរចេញពីផ្កា ដែលពិភព លោកទាំងមូលគ្មានដូច។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មពិធីវេទិការកេសរកូលជាតិលើកទី ២ នាព្រឹកថ្ងៃទី ១១ ខែឧសភានេះ បានលើកឡើងថា ផ្កាកេសរកូល ដែលដាក់តាំងលក់នៅតាមហាងលក់ផ្កានានា គឺជាប្រភេទកេសរកូល ដែលភាគច្រើនបានមកពីការបង្កាត់ និងនិងនាំចូលពីបរទេស ដែលមិនមានក្លិនក្រអូន ដូចកេសរកូនព្រៃរបស់ខ្មែរឡើយ។
តាមការសិក្សារបស់អ្នកជំនាញផ្នែកជីវៈចម្រុះ ព្រះរាជាណាចក្រកម្ពុជាអាចចាត់ទុកថា ជាប្រទេសមួយដែលសំបូរបែបនូវធនធានធម្មជាតិ និងជីវៈចម្រុះ ដោយក្នុងនោះប្រភេទកេសរកូលព្រៃ អាចមានប្រមាណជាង ៥០០ប្រភេទ ហើយពូជខ្លះក៏ជាពូជកម្រផងដែរ។ ក្នុងចំណោមប្រភេទទាំងនោះមានតែកេសរកូលប្រមាណ ៣៦០ប្រភេទប៉ុណ្ណោះ ដែលបានធ្វើអត្តសញ្ញាណរួច។

តាមក្រសួងបរិស្ថាន ក្រុមអ្នកសិក្សាស្រាវជ្រាវ បាននិងកំពុងកត់ត្រាកេសរកូលព្រៃ ដែលមានវត្តមាននៅក្នុងដែនធម្មជាតិ មានកេសរកូលព្រៃកម្ពុជាប្រមាណ ៤០ ភាគរយ ត្រូវបានគេរកឃើញនៅតំបន់ជួរភ្នំក្រវាញ (រួមទាំងតំបន់ភ្នំបូកគោ) ៣៥ ភាគរយ ស្ថិតនៅតំបន់ឆ្នេរ ១៣ ភាគរយនៅតំបន់ព្រៃរបោះស្ងួត និង ១០ ភាគរយទៀត ត្រូវបានគេរកឃើញនៅតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ កេសរកូលព្រៃកម្ពុជាអាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។
ទន្ទឹមនឹងនោះ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងទិន្នន័យ ដោយរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណ ប្រភេទកេសរកូលព្រៃ។ បច្ចុប្បន្នមជ្ឈមណ្ឌលបានអភិរក្ស និងរក្សាពូជកេសរកូលព្រៃចំនួនប្រមាណ ១៥០ ប្រភេទ។ ក្នុងនោះ ក៏មានបណ្ណង្គជាតិចំនួន ១៥ ប្រភេទ និង Hoya ៤ ប្រភេទផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា មានចក្ខុវិស័យបង្កាត់កេសរកូល ដែលមានក្លិនក្រអូប ដើម្បីចែកចាយក្នុងស្រុង និងនាំចេញទៅក្រៅប្រទេស ដើម្បីឲ្យពិភពលោកបានស្គាល់ពីកេសរកូលកម្ពុជា។ បច្ចុប្បន្ន កេសរកូសព្រៃ កំពុងទទួលរងការគំរាមកំហែង តាមរយៈការជួញដូរក្នុងរូបភាពផ្សេងទៅបរទេស ជាពិសេសប្រទេសថៃ និងវៀតណាម តែមិនទាន់មានការកត់ត្រា និងព័ត៌មានលម្អិតពីការជួញដូរនេះនៅឡើយទេ។

ក្រសួងបរិស្ថា ននឹងរៀបចំចងក្រងពូជកេសរកូលព្រៃ ដែលជិតផុតពូជ ដើម្បីប្រកាសជាប្រភេទ ដែលរងគ្រោះ និងត្រូវការពារ ខណៈព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើជនទាំងឡាយណាដែលធ្វើសកម្មភាពប្រមូល ទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ (ផ្កាអ័រគីដេព្រៃ) ទៅក្រៅប្រទេសក្នុងន័យបំផ្លិចបំផ្លាញ៕
អត្ថបទ៖ សេម វាសនា






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ