ព័ត៌មានជាតិ
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ពលរដ្ឋ រួមទាំងកងទ័ពការពារនៅតំបន់នោះ
លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ រួមទាំងកងទ័ពការពារដែលឈរជើងប្រចាំការនៅតំបន់នេះផងដែរ។

លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការ បានថ្លែងបែបនេះ ខណៈអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេចក្នុងទឹកដីស្រុកជុំគីរី ខេត្តកំពតនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២។
ក្នុងនាម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺលោក ស៊ឹម ស៊ីថា បានថ្លែងថា សមិទ្ធិផលដ៏មានសារៈសំខាន់នេះ បានលិចធ្លោឡើងសំដៅឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅតំបន់ នេះ រាប់ទាំងប្រជាពលរដ្ឋ ដែលនៅទីប្រជុំជនក្បែរនោះ ក្នុងភូមិសាស្ត្រខេត្តតាកែវ ផងដែរ។ លើសពីនេះ ក៏បានជួយបំពេញនូវសេចក្តីត្រូវការទឹកស្អាត ជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងទ័ពរបស់យើង ក្នុងកងពលតូចថ្មើរជើងលេខ ៣១ (អតីតកងពលតូចអន្តរាគមន៍លេខ ១១) ដែលកំពុងឈរជើងការពារ ថែរក្សាសុខសន្តិភាព ជាមួយនឹងការអភិវឌ្ឍនៅតំបន់នេះថែមទៀត។

លោករដ្ឋលេខាធិការ បានបន្តថា យោងតាមការចង្អុលបង្ហាញ ក្នុងទស្សនៈវិស័យគិតគូវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិត របស់លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន-នាយទាហានរង ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ ១១ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៦កន្លងទៅ បានជំរុញឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះធ្វើការសិក្សាសមិទ្ធិលទ្ធភាព រៀបចំគម្រោងស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាល ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅធ្វើការសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត នៅក្រៅក្របខណ្ឌរាជធានីភ្នំពេញជាលើកទី ១ ដែលមានទីតាំងស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត សំដៅរួមចំណែកពង្រីកវិស័យផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ជាពិសេសកងពលតូច អន្តរាគមន៍លេខ ១១។

លោកបានបញ្ជាក់ទៀតថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត «ម្លេច» និងប្រព័ន្ធចែកចាយទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាត នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ដោយចំណយថវិកាប្រមាណ ១០ពាន់ ៦៦០លានរៀល មានសមត្ថភាពផលិតទឹកស្អាតបាន ២ពាន់ម៉ែតត្រីគុណក្នុងមួយថ្ងៃ ជាពិសេសផ្អែកលើគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យមុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយយត្រូវបានចាត់ចែងអនុវត្តសាងសង់ដោយ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ម្យ៉ងទៀតសំដៅឆ្លើយយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នេះ រាប់ទាំងប្រជាពលរដ្ឋ ដែលនៅទីប្រជុំជនក្បែរនោះ ក្នុងភូមិសាស្ត្រខេត្តតាកែវ ផងដែរ។ លើសពីនេះ ក៏បានជួយបំពេញនូវសេចក្តីត្រូវការទឹកស្អាត ជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងទ័ពរបស់យើក្នុងកងពលតូចថ្មើរជើងលេខ ៣១ (អតីតកងពលតូចអន្តរាគមន៍លេខ ១១) ដែលកំពុងឈរជើងងការពារ ថែរក្សាសុខសន្តិភាព ជាមួយនឹងការអភិវឌ្ឍនៅតំបន់នេះថែមទៀត ផងដែរ៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ