ព័ត៌មានជាតិ
ក្រសួងការពារជាតិព្រមានវិធានការច្បាប់ម្ចាស់គណនីហ្វេសប៊ុក យកឈ្មោះសម្ដេច ទៀ បាញ់ទៅ ប្រើក្លែងបន្លំ
នាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិ នៅថ្ងៃទី ១១ ខែឧសភានេះ បានប្រកាសព្រមានវិធានការផ្លូវច្បាប់ចំពោះ ឱ្យម្ចាស់គណនីហ្វេសប៊ុក យកឈ្មោះសម្ដេច ទៀ បាញ់ ទៅប្រើក្លែងបន្លំជេរប្រមាថ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសម្ដេច។
ប្រភពដដែលបានឱ្យដឹងថា មានជនខិលខូចមួយចំនួនបានយករូបថត និងឈ្មោះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្លែងបន្លំនៅលើផេកហ្វេសប៊ុក របស់ខ្លួន ហើយបានជេរប្រមាថ តិះដៀលគ្នា ដោយពាក្យសំដីមិនគប្បីនៅលើទំព័រហ្វេសប៊ុក។
នាយកដ្ឋានព័ត៌មាន អះអាងថា ទង្វើគ្មានពិចារណា និងខ្វះសីលធម៌បែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខថ្នាក់ដឹកនាំកាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុក (Facebook) ក្លែងបន្លំខាងលើបញ្ឈប់សកម្មភាពយកឈ្មោះប្រមុខការពារជាតិ ឬក៏ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទៅប្រើប្រាស់ក្លែងបន្លំនៅលើបណ្ដាញសារព័ត៌មានសង្គមតទៅទៀត បើមិនដូច្នេះទេ ក្រសួងការពារជាតិ សហការជាមួយកម្លាំងមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ