ព័ត៌មានជាតិ
ក្រសួងកសិកម្មប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំសម្រាប់ផលិតកម្មនិងអាជីវកម្មគ្រាប់ពូជស្រូវ
អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី “កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC “
នៅថ្ងៃទី១១ ខែឧសភានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ ។

ថ្លែងក្នុងពិធីនៅខេត្តកំពង់ធំ នាឱកាសនោះ លោកស្រី Amber Cernobs លេខាទី១ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និងលោកស្រី Miyahary AI តំណាងអង្គការ JICAបានលើកឡើងថាប.គ.ព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាពគ្រប់ពូជស្រូវដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវទាំងបរិមាណ និងគុណភាព
មានការប្រកួតប្រជែង ឆ្លើយ តបតាមតម្រូវការទីផ្សារ និងជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់សមាជិកសហគមន៍តាមរយ:ការផលិត និងលក់ចែកចាយគ្រាប់ពូជស្រូវមានគុណភាពជូនកសិករនាពេលអនាគត។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍នៅក្នុងពិធីនោះដែរថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព)នេះ វាពិតជាបានឆ្លើយតប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្ម គឺការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោកជាពិសេសការធានាចីរភាពកំណើនសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀងចីរភាព និងបរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹង “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” នាឆ្នាំ២០៣០ ។

លោករដ្ឋមន្ត្រីបានណែនាំឲ្យនាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្ត និងជាពិសេសដៃគូអភិវឌ្ឍន៍ វិស័យឯកជនសហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ ជួយសហការអនុវត្ត ប.គ.ពនេះឱ្យទទួលបានជោគជ័យសំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនភាពជឿទុកចិត្ត និងបន្តគាំទ្រ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះរដ្ឋាភិបាលអូស្រ្តាលីតាមរយ:កម្មវិធី CAVAC និងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការJICA ដែលបានសហការជួបឧបត្ថម្ភទាំងសម្ភារ ឧបករណ៍បច្ចេកទេស និងថវិកាដើម្បីគាំទ្រលើការអនុវត្តគម្រោងនេះ។ លោករដ្ឋមន្រ្តីសង្ឃឹមថា គម្រោងនេះនឹងត្រូវបានពង្រឹងនិងពង្រីកឲ្យបានកាន់តែទូលំទូលាយទូទាំងប្រទេសដោយឈរលើការធានាគុណភាពគ្រប់ពូជខ្ពស់ជាចំបង៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ