ព័ត៌មានជាតិ
គ.ជ.ប ត្រៀមប្រើទឹកខ្មៅលុបលាងមិនជ្រះជាង ៥ម៉ឺនដប តម្លៃសរុប ជិត ១ លានដុល្លារ
មន្រ្តីជាន់ខ្ពស់ គ.ជ.ប បានឱ្យដឹងថា នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥នេះ គ.ជ.ប គ្រោងប្រើប្រាស់ទឹកខ្មៅលុបលាងមិនជ្រះប្រមាណជាង ៥ម៉ឺនដប ដែលត្រូវចំណាយថវិកាប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះថា ទឹកខ្មៅលុបលាងមិនជ្រះ ដែលត្រូវប្រើនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២នេះ ត្រូវបានបញ្ជាទិញពីប្រទេសឥណ្ឌា ក្នុងចំនួនជាង ៥ម៉ឺនដប ហើយទឹកថ្នាំនេះនឹងត្រូវប្រើចំនួន ២ដប ក្នុង១ការិយាល័យ និងមានរក្សាបម្រុងទុកនៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងនៅ គ.ជ.ប។

បើតាមលោក សោម សូរីដា ទឹកខ្មៅនេះក្នុងមួយដបតម្លៃ ១៨,១៥ ដុល្លារ ដែលគ្រោងចំណាយថវិកាប្រមាណ ១ លានដុល្លារសហរដ្ឋអាមេរិក ដែលចំនួន ១លានដុល្លារនេះ គិតទាំងតម្លៃទិញ និងសេវាដឹកជញ្ជូន។ លោកបញ្ជាក់ថា ទឹកខ្មៅលុបលាងមិនជ្រះនេះ បានមកដល់ប្រទេសកម្ពុជាហើយ និងត្រូវបានតម្កល់ទុកនៅក្នុងឃ្លាំងរបស់ គ.ជ.ប សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយនៅថ្ងៃទី១៣ ខែឧសភា ខាងមុខនេះ គ.ជ.ប នឹងរៀបចំពិធីបង្ហាញទឹកខ្មៅលុបលាងមិនជ្រះនេះជូនដល់ភាគីពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយមានគណបក្សនយោបាយសរុបចំនួន ១៧ គណបក្ស បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង ហើយក្នុងចំណោមគណបក្សទាំងអស់ មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលបានដាក់បេក្ខជនបានគ្រប់ឃុំ សង្កាត់ ទាំងអស់៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ