Connect with us

ព័ត៌មានជាតិ

កងទ័ពជើងគោក​កម្ពុ​ជា​-​វៀតណាម ឯកភាព​គ្នា​ជំរុញ​ការអនុវត្ត​អនុស្សារណៈ ដើម្បី​ធានាបាន​នូវ​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​ន៍

បានផុស

នៅ

​ការ​ឯកភាព​គ្នា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង និង​ការពារ​ព្រំដែន​ឆ្នាំ​២០២១-២០២២ នៅ​ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ ដែល​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ហើយ​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក​ឧត្ត​ម​សេនីយ៍​ទោ ឡេ ឌឹ​កថា​យ មេ​បញ្ជា ការ បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន នៃ​ក្រសួងការពារជាតិ​វៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បាយ ខេត្ត​តៃ​នី​ញ ប្រទេស​វៀតណាម ដើម្បី​ពិភាក្សា និង​វាយតម្លៃ​លើ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ក្នុង​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២២​។

នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ការរីកចម្រើន នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន​រាប់​ចាប់តាំងពី​ឆ្នាំ​២០០៤ មក ហើយ​មកដល់​ឆ្នាំ​២០២១ កន្លងទៅនេះ ក៏បាន​ឈាន​ឡើងដល់​កម្រិត​មួយទៀត គឺ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ព្រំដែន​គោក​ទ្វេភាគី រវាង​កងឯកភាព​ទាំងពីរ ដែល​ជា​មូលដ្ឋាន​ក្នុងការ​ពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការកសាង​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ ឱ្យទទួល​បាន​នូវ​សុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។

ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ​ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ច​សហ ប្រតិបត្តិការ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ២០២១ កន្លងទៅ ដោយ​ក្នុងនេះ​កងទ័ព​ការពារ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បាន​បន្ត​កិច្ចសហការ​ជាមួយគ្នា​យ៉ាងសកម្ម​លើ​ការចូលរួមចំណែក​ទប់​ស្កាត់​អំពើ​ភេរវកម្ម និង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ក៏​ដូច ជាការ​សម្រេចបាន​នូវ​ការដោះស្រាយ​ភារកិច្ច​ការងារ​ព្រំដែន​ផ្សេងទៀត ទទួលបាន​លទ្ធផល​ល្អប្រសើរ ទោះបីជា​ប្រទេស​ទាំង​ពីរបាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្តី ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏បានផ្តល់​ការឧបត្ថម្ភ​ជួយ​គ្នា​ទៅវិញ ទៅមក​ទាំង​ស្មារតី និង​សម្ភារៈ ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។​

លទ្ធផល​សំខាន់ៗ ដែល​សម្រេចបាន​មកនេះ ពិតជា​បាន​ចូលរួមចំណែក​ដល់​ការ​រឹតចំណង​មិត្តភាពរវា​ង​ប្រទេស និង​ប្រជាជន​ទាំងពីរ និង​ការថែរក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន ដែលជា​ការបង្ក​លក្ខណៈ​អំណោយផល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ជីវភាព​រស់ នៅ​ដោយ​សុខសាន្ត​របស់​ប្រជាជន​ទាំង សងខាង ស្របតាម​ទិស​ស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​”​។

សម្រាប់​ទិសដៅ​ឆ្នាំ​២០២២ ភាគី​ទាំង​ពីរបាន​ឯកភាព​លើ​ការ​បន្ត​កិច្ចខិតខំ​ប្រឹង ប្រែង​សហការ​អនុវត្ត​ភារកិច្ច​ស្របតាម​ផែនការ​សហប្រតិបត្តិកា​រ​ប្រចាំឆ្នាំ​រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ និង​ការជំរុញ​ការអនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគ យល់​រវាង​កងឯកភាព​ទាំងពីរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ សំដៅ​នាំមក​នូវ​ការរីកចម្រើន​កាន់តែ​សកម្ម​នៃ​ទំនាក់ទំនង​រវាង​កង​ទ័ព​ការពារ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធានាបាន​នូវ​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​រួមគ្នា ដោយ​ផ្តោតលើ​អាទិភាព​មួយចំនួន ដូចជា​៖

​ការបន្ត​កិច្ចសហការ​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩, ការចូលរួម​បង្កលក្ខណៈ​ដល់​ភារកិច្ច​ខណ្ឌ​សីមា និង​ការបោះបង្គោល​ព្រំដែន​ឱ្យបាន​ឆាប់​ចប់​ជា​ស្ថាពរ​ទៅតាម​ផែនការ​ការងារ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​, ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​ការគាំទ្រ​លើ​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៨ វិនាទី មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម