ព័ត៌មានជាតិ
ទោះមានតម្លៃទាប ប៉ុន្តែស្លឹកម្កាក់អាចលក់បានរាល់ថ្ងៃ
កសិករយើងភាគច្រើន ក្នុងតំបន់សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិយមដាំដើមម្កាក់យកស្លឹកលក់អាស្រ័យ ដោយសារតែស្លឹកម្កាក់អាចលក់បាននៅក្នុងទីផ្សាររាល់ថ្ងៃ បើទោះបីជាស្លឹកម្កាក់មានតម្លៃទាបក៏ដោយ។

កសិករ សុគន្ធ ដែលជាអ្នកដាំដើមម្កាក់យូរឆ្នាំមកហើយ បន្ទាប់ពីដើមម្រុំ បានឲ្យដឹងថា ការដាំម្កាក់នេះ ក៏ដូចជាដាំដើមម្រុំដែរ ដោយម្ខាងដាំម្រុំ និងម្ខាងទៀតដាំម្កាក់ ប៉ុន្តែចំពោះដើមម្កាក់ប្រើប្រាស់ទឹកច្រើនជាងដើមម្រុំ ហើយនៅពេលបានផលក៏មានតម្លៃខុសគ្នាដែរ។ បងស្រីបានបន្តថា ក្នុងពេលទទួលផលដើមម្កាក់ដាំដំបូងរយៈពេលបីខែ ដែលអាចកាត់ស្លឹកយកលក់បានក្នុង១គីឡូក្រាម ស្លឹកម្កាក់បានថ្លៃតែ៨០០រៀលទៅ១០០០រៀលប៉ុណ្ណោះ តែបើខ្សត់អាចបានថ្លៃលើសនឹងទៅទៀត។ គាត់បានដាំប្រភេទបន្លែស្លឹកម្កាក់នេះ យូរឆ្នាំមកហើយដោយមិនបោះបង់ចោលបានឡើយ។ ស្លឹកម្កាក់ បានជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារគាត់ ក៏ព្រោះតែស្លឹកម្កាក់នេះ ទទួលបានផលរាល់ថ្ងៃទន្ទឹមនឹងទីផ្សារក៏តម្រូវការរាល់ថ្ងៃផងដែរ៕


អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ ដាំពូជឪឡឹកសាច់លឿង ក្នុង១ហិកតា បានផលពី២០ទៅ៣០តោន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល