ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី៥.៦% មក ៥.២% នៅឆ្នាំ ២០២២
ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ សម្រាប់ឆ្នាំ២០២២នេះ។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន គឺយោងតាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
សម្តេចថ្លែងដូច្នេះថា «ឆ្នាំនេះ យើងរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច ៥.៦ភាគរយ ប៉ុន្ដែដោយសារតែឥទ្ធិពល នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន សេដ្ឋកិច្ចសាកលបានទម្លាក់ជាបន្ដបន្ទាប់ ដូច្នេះសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃថា មានកំណើនត្រឹមតែ ៥.២ភាគរយប៉ុណ្ណោះ»។

ទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ ត្រឹម ៥.២ភាគរយក៏ដោយ ក៏វាមិនអាក្រក់នោះដែរ។ នេះជាការអះអាងរបស់សម្តេចតេជោ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីចាប់ផ្ដើមមានកូវីដ-១៩ បានមកដល់ នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ពី៧ភាគរយ នៅឆ្នាំ២០១៩ រហូតដល់ដក ២.១ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏អាក្រក់ ប៉ុន្ដែកម្ពុជាបានខិតខំឡើងវិញនៅឆ្នាំ២០២១។
សូមបញ្ជាក់ថា ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥% នៅឆ្នាំ២០២២នេះ កើន ៥.៨% នៅឆ្នាំ២០២៣ និងកើនឡើង ៦.៦% នៅឆ្នាំ២០២៤។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣។
ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ ការប្រមូលពន្ធដារ សម្រេចបានប្រមាណ៥៣ភាគរយ គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។ បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល