Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន សែន​៖ ​គ្មាន​អ្នក​ណា​មាន​លទ្ធភាព​គ្រប់​គ្រាន់​ ដើម្បី​ដណ្ដើម​យក​ចិត្ត​មនុស្ស​បាន​១០០%​នោះ​ទេ សូម្បី​តែ​​សាសនា​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ បាន​មានប្រសាសន៍​​​​ថា​​ មិន​មាន​​អ្នក​ណា​ម្នាក់​​មាន​លទ្ធភាព​​គ្រប់​គ្រាន់​ដើម្បី​​យក​ចិត្ត​មនុស្ស​​បាន​​ ១០០​%​​នោះ​ទេ សូម្បី​តែ​​​​សាសនា​។​

ថ្លែង​ក្នុង​ពិធី​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅវេលាម៉ោងប្រមាណ៤ ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង១៧ និង០០ នាទីថ្ងៃទី១១ ខែឧសភា ម៉ោងនៅសហរដ្ឋអាមេរិក​សម្តេច​បាន​​​មាន​ប្រសាសន៍​យ៉ាងនេះថា “នៅលើលោកនេះ គ្មានអ្នកណាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បី​នឹង​ដណ្ដើម​យក​ចិត្ត​មនុស្សមួយរយភាគរយនោះទេ សូម្បីតែព្រះពុទ្ធសាសនា ឬសាសនាដទៃ គ្មាន​សាសនា​ណា​មួយ​យក​ចិត្ត​មនុស្ស​បាន​ទាំង​អស់​នោះ​ទេ”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននៅលើពិភពលោកនេះមានសាសនាធំៗរហូតដល់ទៅ៤ ហើយសាសនាដេលមានអ្នកកាន់ច្រើនជាងគេ គឺគ្រឹស្តសាសនា បន្ទាប់មកអ៊ីស្លាមសាសនា បន្ទាប់​មក​ហិណ្ឌូសាសនា ហើយព្រះពុទ្ធសាសនា ជាសាសនាទី៤។ ជាមួយ​គ្នា​នោះ​ក៏​មាន​សាសនា​តូច​ផ្សេងៗ​ទៀតដែរ ហើយសាសនាទាំងអស់សុទ្ធតែមានការបែងចែកជានិកាយ ដែលនេះ គឺ​ជា​ដំណើរ​ធម្មជាតិ​របស់វា ហើយនេះក៏ជាផ្នែកមួយនៃដំណើរប្រជាធិបតេយ្យរបស់ប្រទេសផងដែរ ដូច្នេះ​សម្តេច​មិន​ឆ្ងល់​ទេ ​រឿង​មា​នអ្នកគាំទ្រ មានអ្នកប្រឆាំង។

សម្តេច​នាយក​រដ្ឋមន្រ្តីបញ្ជាក់ទៀតថា សម្តេច​ធ្លាប់​បាន​ស្ដាប់​កាល​ពីលោក អ៊ំ ម៉ានណារិន កាល​នៅ​រស់​បាន​និយាយថា “ក្មួយ ! កាលណាធ្វើនយោបាយវាមិនខុសពីការដែលដើរកាត់ទឹកភ្លៀងទេ ដូច្នេះ​ការ​ធ្វើ​នយោបាយក៏ដូចគ្នាដែរ បើដើរកាត់ទឹកភ្លៀងហើយ គ្មានទទឹកភ្លៀង ទើបហៅថាគ្មានសត្រូវ ។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ការមកជួបជុំគ្នារបស់ប្រជាពលរដ្ឋ ដើម្បីជួបសម្តេចនេះ គឺជាការបង្ហាញនូវទឹកចិត្តគាំទ្រមួយ ដែលសម្ដេចត្រូវតែថ្លែងអំណរគុណនៅចំពោះទឹកចិត្តនេះ បើទោះបីជាពួកគាត់គេចចេញពីប្រទេសកម្ពុជាតាមរបៀបណាក៏ដោយ ក៏បង្ហាញ​នូវ​ទឹក​ចិត្ត​សម្រាប់​ការ​គាំទ្រ ដើម្បីការរស់នៅដោយសុវត្ថិភាពនៅក្រៅប្រទេស៕

អត្ថបទ៖​ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

កីឡា២ ម៉ោង មុន

វិសាខា បញ្ចប់​កុងត្រា​​លោក​គ្រូ Jurģis Kalns

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី ជំរុញឱ្យមន្ទីរព័ត៌មានខេត្តបាត់ដំបងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ

សន្តិសុខសង្គម២ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម