Connect with us

ព័ត៌មានជាតិ

ឥឡូវកង្វល់កម្ពុជា គឺប្រើវ៉ាក់សាំងមិនទាន់អស់ ខ្មែរដល់ដំណាក់កាល អ្នកសុំទាន មានលុយហើយ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា មានប្រសាសន៍ ពីរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២នេះថា មានប្រសាសន៍ថា ឥឡូវកង្វល់កម្ពុជា គឺប្រើវ៉ាក់សាំងមិនទាន់អស់ ខ្មែរដល់ដំណាក់កាល អ្នកសុំទាន មានលុយហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ពេលល្ងាច នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក នៅកម្ពុជា ថ្ងៃទី១២ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះ ប្រជាជនកម្ពុជាបានទទួលវ៉ាក់សាំងជាង ១៤,៩ លានដូស ដោយមិនទាន់បូកប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងនៅក្រៅប្រទេស ដូចជានៅប្រទេសថៃ កូរ៉េ នៅម៉ាឡេស៊ី និងប្រទេសដទៃទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងមានវ៉ាក់សាំង ឥឡូវកង្វល់របស់យើង គឺប្រើវ៉ាក់សាំងមិនទាន់អស់។ ចិន សន្យាផ្ដល់វ៉ាក់សាំង ២០ លានដូស ហើយបានដឹកមក ៥លានដូសហើយ។ អាមេរិកសន្យាផ្ដល់ ៧,៥ លានដូស ដឹកដល់កម្ពុជាបាន ២លានដូសហើយ នៅជំពាក់ ៥,៥ លានទៀត។ តែកាលណាគេសន្យា យើងចាត់ទុកថា គេត្រូវតែផ្ដល់ឱ្យ”។

សម្ដេចតេជោ មានប្រសាសន៍បន្ថែថា វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជាបានទទួល ពីអ៊ីតាលី ហុងគ្រី អូស្ត្រាលី ពីអ្វីដែលកម្ពុជាបានទិញខ្លួនឯង បូកសរុបឥឡូវ កម្ពុជានៅសល់ជាង ១២ លានដូស។ សម្ដេចតេជោ ចង់ឱ្យរំកិលពេលការទទួលជំនួយវ៉ាក់សាំងពីអាមេរិក ផ្ដល់ជូនកម្ពុជានៅពេលក្រោយ ព្រោះត្រូវប្រើឱ្យអស់វ៉ាក់សាំង ១២លានដូសនៅសល់នេះសិន បើប្រើមិនអស់ ខូស ឬអស់សុពលភាពវ៉ាក់សាំង គឺជារឿងអកុសល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “អ៊ីចឹង យើងក៏ត្រូវគិតដែរ កុំឱ្យតែ គេឱ្យមកចេះតែទទួល គេឱ្យមក ចេះតែទទួល។ ខ្មែរយើងដល់ដំណាក់កាល អ្នកសុំទាន មានលុយហើយ។

ប្រទេសប៉ូឡូញ បានផ្ដល់វ៉ាក់សាំងមកកម្ពុជាម្ដងហើយ ហើយក៏ស្នើផ្ដល់វ៉ាក់សាំងអាស្ត្រាសេណេកា ១លានដូសបន្ថែមទៀត កម្ពុជាបានប្រាប់ទៅវិញថា អាស្ត្រាសេណេកា ដឺលេ (សុពលភាព) មានរយៈពេលតែ ៦ខែទេ យើងពិបាកប្រើ អ៊ីចឹងយើងសុំប៉ូឡូញ ផ្ដល់ជា ចនស៊ុន និងចនស៊ុន នេះហើយគេហៅ អ្នកសុំទាន មានលុយអាប់”។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា បើយើងទទួលវ៉ាក់សាំងជំនួយហើយប្រើមិនអស់ យើងអាណិតប្រទេសដទៃដែលកំពុងខ្វះខាត ខណៈបណ្ដាប្រទេសអាហ្វិក ចាក់មិនទាន់បាន៥០% ចំណែកកម្ពុជាចាក់បាន ៩៣% ហើយយើងគ្រាន់តែចាក់ជំរុញ។ កម្ពុជាគ្រាន់តែពន្យាពេល តែបើគេមិនឱ្យ កម្ពុជាក៏បានត្រៀមលុយទិញវ៉ាក់សាំងបន្ថែមរួចដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៣,៦៩% ដោយបានចាក់លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១៣០,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៣,០៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥០ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម