ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្ទើរគាំងបេះដូង ពេលទស្សនាការផ្សាយផ្ទាល់តាមបណ្ដាទូរទស្សន៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា ពីរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២នេះថា សម្ដេចតេជោ មានប្រសាសន៍រម្លឹងគ្រាកន្លងជិតមួយខែមុនថា សម្ដេច ចង់គាំងបេះដូង ពេលមើលការផ្សាយផ្ទាល់តាមបណ្ដាទូរទស្សន៍ នាឱកាសពិធីបុណ្យចូលឆ្នាំកន្លងទៅ ខណៈឃើញមនុស្សច្រើនអត់ពាក់ម៉ាស់ អត់រក្សាគម្លាតនៅកន្លែងប្រគំតន្ត្រី។

នៅក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ពេលល្ងាច នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចូលឆ្នាំខ្មែរឆ្នាំនេះ ជាឆ្នាំដែលមានប្រជាជនដើរលេងច្រើនបំផុត ព្រោះខាន២ឆ្នាំហើយ គុំយូរហើយ។ ពេលមើលទូរទស្សន៍ ឃើញកន្លែងប្រគំតន្ត្រី ប៉ុន្មានកន្លែងដែលគេផ្សាយបន្តផ្ទាល់ព្រមៗគ្នាតាមទូរទស្សន៍នេះ តាមទូរទស្សន៍នោះ ជួនកាលដល់ ៥ កន្លែង ក្នុងមួយពេល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “ខ្ញុំពេលដែលបើក [ទស្សនាការផ្សាយផ្ទាល់របស់បណ្ដាទូរទស្សន៍] [ខ្ញុំ] ចង់គាំងបេះដូង ព្រោះដោយសារ [ឃើញប្រជាពលរដ្ឋ] ម៉ាស់ក៏មិនពាក់ រក្សាគម្លាតក៏អត់។ ខ្ញុំថាស្លាប់ (វីររធំ) ហើយមើលទៅ ឆ្លង [ជំងឺកូវីដ-១៩] ពេញទឹកពេញដីហើយក្រោយចូលឆ្នាំ”។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ “ហើយចេះតែគិតថា តើអាត្មាអញគិតខុស ឬត្រូវ ក្រោយចូលឆ្នាំតើមានមនុស្សស្លាប់ដោយសារកូវីដ ឬមេរោគរើបម្រះវិញ ឬអត់? ចេះតែតាមដាន តែអត់ឃើញមានឡើង [ករណីស្លាប់] ចេះតែចុះ… នៅសល់ មួយ… មួយ… ឃើញតែឡើងនៅបន្ទាយមានជ័យ គឺបងប្អូនមកពីថៃ។ ស្រាប់តែផុតពីពីរ [ករណីស្លាប់] មកនៅ សូន្យ។ សូន្យថ្ងៃទី១ សូន្យថ្ងៃទី២ សូន្យថ្ងៃទី៣ សូន្យថ្ងៃទី៤ ហើយថ្ងៃនេះ គឺជាថ្ងៃទី៥ ដែលកម្ពុជា អត់មានកូវីដ”។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សម្ដេចមានប្រសាសន៍បែបនេះ មិនមែនយើងបោះបង់វិធានការសុខាភិបាល ទោះបីរដ្ឋាភិបាលបានលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក្ដី គឺគ្រាន់តែជាការផ្ដល់សិទ្ធិសម្រេចដល់ប្រជាពលរដ្ឋ ស្របពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា យោងតាមសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅថ្ងៃម្សិលមិញនេះ កម្ពុជា មានករណីឆ្លងសរុប ១៣៦ ២៦២ករណី ករណីជាសះស្បើយសរុប ១៣៣ ១៨៤ករណី និង ករណីស្លាប់ ៣ ០៥៦ករណី។ គិតត្រឹមថ្ងៃដដែលនេះ គឺថ្ងៃទី៤ ដែលកម្ពុជា មិនមានករណីឆ្លងថ្មី (លទ្ធផលបញ្ជាក់ដោយ PCR) ជាប់គ្នា ខណៈថ្ងៃទី១១ ខែឧសភា ម្សិលមិញដែលនឹងផ្សាយនៅថ្ងៃនេះ ក៏មិនមានករណីឆ្លងថ្មី ដែលសរុប គឺ ៥ថ្ងៃជាប់គ្នា កម្ពុជា មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?