ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ជំហរអព្យាក្រឹត្យកម្ពុជាមិនត្រូវការជ្រើសរើសយកប្រទេសមួយ ប្រឆាំងប្រទេសមួយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១២ ខែឧសភាននេះថា កម្ពុជាប្រកាន់យកជំហរអព្យាក្រឹត្យដោយមិនត្រូវការជ្រើសរើសមហាអំណាចប្រទេសណាមួយ ប្រឆាំងនឹងប្រទេសមួយនោះឡើយ តួយ៉ាងរវាង ចិន និងអាមេរិក។
សម្ដេចតេជោ មានប្រសាសន៍ថា “យើងអត់ត្រូវការជ្រើសរើសទេ ទោះបីអ្នកឯងបង្ខំឱ្យខ្ញុំជ្រើសរើស១ ក៏ខ្ញុំអត់ជ្រើសរើសដែរ។ យើងអត់ត្រូវការជ្រើសរើសវៀតណាម ទៅប្រឆាំងថៃ ទៅជ្រើសរើសថៃប្រឆាំងវៀតណាម ទៅជ្រើសរើសវៀតណាមប្រឆាំងចិន ឬយកចិនប្រឆាំងវៀតណាមគឺយើងអត់ជ្រើសរើស”។
សម្ដេចតេជោ មានប្រសាសន៍ថា ក្របខណ្ឌនៃនយោបាយរបស់កម្ពុជាដើរស្របជាមួយនយោបាយរបស់អាស៊ាន ហើយគំនិតផ្ដួចផ្ដើមណាក៏ដោយ នៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិច គឺកម្ពុជាត្រូវឈរលើគោលការណ៍ ៣ យ៉ាង ទី១ ត្រូវតែបម្រើដល់សន្តិភាព និងការអភិវឌ្ឍ ទី២ មិនប្រឆាំងប្រទេសណាមួយ ទី៣ ត្រូវតែគោរពឯកភាពជាតិ ឯកភាពមជ្ឈភាពរបស់អាស៊ាន។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី នេះជាគោលការណ៍៣ ដែលកម្ពុជាសម្រេចថា គាំទ្រ ឬមិនគាំទ្រ នៅក្នុងក្របខណ្ឌ ទាក់ទិននឹងឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត