ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្ដរមានជ័យ៖ ការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ផ្តល់ជូនតែពលរដ្ឋនៅក្នុងខេត្តតែប៉ុណ្ណោះ
រដ្ឋបាលខេត្តឧត្ដរមានជ័យបានអះអាងថា ការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ អាចផ្តល់ជូនបានតែប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តតែប៉ុណ្ណោះ។ ដូចនេះសូមបងប្អូនរស់នៅក្រៅខេត្តឧត្តរមានជ័យកុំចាញ់បោកការឃោសនាបោកបញ្ឆោតរបស់ជនខិលខូចនាំឱ្យខាតបង់ថវិកាដោយអសារបង់។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យចុះថ្ងៃទី១១ ខែឧសភា បានឱ្យដឹងថា ប័ណ្ណព្រំដែនកម្ពុជា-ថៃ
អាចផ្តល់ជូនបានតែប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងខេត្តដែលសាមីខ្លួនស្នើសុំប័ណ្ណព្រំដែនប៉ុណ្ណោះ ក្នុងតម្លៃ ២០.០០០រៀល (ពីរម៉ឺនរៀលគត់) ដោយសាមីខ្លួនត្រូវបង្ហាញមុខដោយផ្ទាល់ជាមួយមន្ត្រីមាសមត្ថកិច្ចនៅទីតាំងផ្តល់សេវា រៀងរាល់ម៉ោងធ្វើការ និងភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ។

ឯកសារពាក់ព័ន្ធទាំងនោះ រួមមានពាក្យស្នើសុំប័ណ្ណព្រំដែនចំនួន០១ច្បាប់ ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្តិត
មេដៃស្តាំរបស់សាមីខ្លួននៅលើពាក្យស្នើសុំ (ពាក្យស្នើសុំមានផ្តល់ជូននៅទីតាំងផ្តល់សេវាដោយ ឥតគិតថ្លៃ) រូបថតសាមីខ្លួនបច្ចុប្បន្ន ទំហំ ៤x៦ “ថតចំពីមុខគ្មានពាក់មួក ឬវ៉ែនតា” ចំនួន០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតដែលជា ច្បាប់ដើម ឬថតចម្លងត្រឹមត្រូវតាមច្បាប់ដើមសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
រដ្ឋបាលខេត្តសូមជម្រាប់បញ្ជាក់ជូនថា កន្លងមកនៅមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការភ័ន្តច្រឡំហើយក៏មានជនឆ្លៀតឱកាសមួយចំនួនដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនបានបំផុសចលនាឱ្យ បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅ ឬអាសយដ្ឋានស្នាក់នៅក្រៅខេត្តឧត្តរមានជ័យ ថាអាចធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅអង្គភាពច្រកចេញចូតែមួយខេត្ត ឬនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានតាមរយៈការធានាជួយរត់ការ ឬជូនមក ដល់ទីតាំងផ្តល់សេវាផ្ទាល់។
រដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមថាករណីនេះ សូមបងប្អូនកុំចាញ់បោកការឃោសនាបោកបញ្ឆោតអំពីការឱ្យអញ្ជើញមកទទួល សេវាឬការធានារៀបចំរត់ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃជូន ជៀសវាងខាតបង់ពេលវេលា និងថវិកា ដោយអសារបង់។

ខេត្តឧត្តរមានជ័យបានបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ និងច្រកព្រំដែនអន្តរជាតិ ជាំនៅថ្ងៃទី៩ឧសភាឆ្នាំ២០២២។ បច្ចុប្បន្នខេត្តឧត្តរមានជ័យ មានច្រកព្រំដែនអន្តរជាតិ ចំនួនពីរ ជាមួយប្រទេសថៃ គឺអូរស្មាច់ ជាមួយខេត្តសុរិន្ទ និងច្រកជាំ-សាង៉ាំ ជាមួយខេត្តស៊ីសាកេត និងច្រកមនុស្សធម៌ ជប់គគីរ ជាមួយខេត្តបូរីរ៉ាំ៕
អត្ថបទ៖ សំអឿន

-
KPT+១២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់