ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន មានការតាំងចិត្តក្នុងការបោសសម្អាតមីនឱ្យអស់
សម្តេចតេជោ ហ៊ុន សែន មានការតាំងចិត្តក្នុងការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីចុះពិនិត្យលទ្ធផលបោសសម្អាតមីនរួចរបស់កងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ក្រោមគម្រោងគាំទ្រពី សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ស្ថិតក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ដំណើរទស្សនៈកិច្ចនេះ មានការចូលរួមពី លោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងរបស់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក Anthony Galliano ប្រធាន AmCham, សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា, Khmer Times, ក្រុមហ៊ុន MedTecs និងវិស័យឯកជនដទៃទៀត។
លោក Anthony Galliano បានលើកឡើងថា AmCham មានសេចក្តីសប្បាយរីករាយដែលបានចូលរួមដល់ការងារបោសសម្អាតមីន ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្តល់នូវសុខសុវត្ថិភាព និងការកាត់បន្ថយការគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។ AmCham នឹងបន្តកៀរគរនូវធនធានបន្ថែមទៀតពីក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្រោមការសម្របសម្រួលរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមប្រឹក្សាភិបាល AmCham សម្រាប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង និងប្រកាសជាខេត្តអស់មីនបន្ទាប់ពីខេត្តកែប។ លោកបានបន្តទៀតថា ពិធីនាថ្ងៃនេះ ជាកម្មវិធីដ៏វិសេសវិសាលមួយដែលមានវិស័យឯកជន ចាប់ផ្តើមយកចិត្តទុកដាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីគាំពារដល់សន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកសន្តិភាព។

លោកបានបញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវការមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ក្នុងគោលដៅដើម្បីបញ្ចប់ការគម្រាមកំហែងដោយសារមីននៅកម្ពុជា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនៃមជ្ឈមណ្ឌលជាតិ NPMEC ដែលបានចូលរួមប្រែក្លាយខេត្តព្រៃវែងជាខេត្តអស់មីន ដែលនេះសបញ្ជាក់ឲ្យឃើញថាថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិ NPMEC មិនត្រឹមតែបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅក្រៅប្រទេស ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមគាំពារដល់សន្តិភាពក្នុងប្រទេសកម្ពុជា តាមរយៈការងារបោសសម្អាតមីនផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ