Connect with us

ព័ត៌មានជាតិ

លោក ម៉ម ប៊ុនហេង នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៥នៅឥណ្ឌូណេស៊ី

បានផុស

នៅ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ
ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១២ ខែឧសភានេះបានឱ្យដឹងថា កិច្ចប្រជុំខាងលើនេះធ្វើឡើងក្រោមមូលបទ«ជំរុញសមិទ្ធផលនៃការអភិវឌ្ឍសុខភាពនៅអាស៊ាន Advancing theAchievement ofASEAN HealthDevelopment»។

កិច្ចប្រជុំរយៈពេល៥ថ្ងៃនេះ នឹងមានកិច្ចប្រជុំជាច្រើនរួមមាន៖
១៖កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន ២៖កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ ៣៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានបូកបីលើកទី៩ ៤៖កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៨ ៥៖កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-កូរ៉េលើកទី១ និង៦៖ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្​អាម៉េរិក។

នៅក្នុងកិ្ចចប្រជុំនោះលោករដ្ឋមន្រ្តីនឹងថ្លែងបទអន្តរាគមន៍មួយចំនួនទៅតាមមូលបទនៃកិច្ចប្រជុំនីមួយៗនៃកិច្ចប្រជុំ។ កិច្ចប្រជុំក៏នឹងចេញនូវសេចក្តីថ្លែងការរួមមួយចំនួនពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកទាំងអស់រួមជាមួយដៃគូសន្ទនាក្នុងការជំរុញលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជាសកលលោកទាំងមូល ជាពិសេសជំរុញការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ថាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធគឺជាកិច្ចប្រជុំកម្រិតខ្ពស់ជាងគេក្នុងវិស័យសុខាភិបាលដែលតែងតែរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងនៅប្រទេសជាប្រធានប្តូរវេន។ កិច្ចប្រជុំលើកទី១៥នេះ នឹងមានរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសសមាជិកអាស៊ានទាំង១០ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ)
និងសហរដ្ឋអាម៉េរិកផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ២១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម