ព័ត៌មានជាតិ
អូស្ត្រាលីជួយលើកកម្ពស់ផលិតកម្មដំណាំដំឡូងមីនៅកម្ពុជា
រដ្ឋាភិបាលអូស្រ្តាលី កម្មវិធី CAVAC” បានរៀបចំផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺដើម្បីជួយបង្កើនផលិតកម្មដំឡូងមីឱ្យបានកាន់តែខ្ពស់សំដៅលើកស្ទួយដល់ជីវភាពកសិករកាន់តែប្រសើរ។
គម្រោងផ្ទះសំណាញ់នេះត្រូវបានគាំទ្រដោយមូលនិធិរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី CAVACអនុវត្តដោយក្រុមហ៊ុន ខាតណ្ហ អ៊ីមើជីង ម៉ាឃីត និងគាំទ្របច្ចេកទេសដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច(CIAT)។
ថ្លែងក្នុងពិធីប្រគល់ផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺកាលពីរសៀលថ្ងៃទី១១ ខែឧសភា នៅខេត្តស្ទឹងត្រែង លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលរដ្ឋាភិបាលអូស្រ្តាលី
តាមរយ:កម្មវិធី CAVAC ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករ។ ព្រោះថា ផលិតកម្មដំឡូងមីមានឥទ្ធិផលជាវិជ្ជមានលើសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ។
លោកស្រីបានបន្តថា កន្លងមកមិនមែនតែកម្ពុជាទេ សូម្បីប្រទេសក្នុងតំបន់មួយចំនួនក៏បាននឹងកំពុងរងផលប៉ះពាល់ដោយសារជំងឺម៉ូសាអ៊ិចនេះយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យទិន្នផលដំឡូងមីរបស់បងប្អូនប្រជាកសិករធ្លាក់ចុះយ៉ាងគំហុក ហើយបានប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសារ។ លោកស្រីសង្ឃឹមថា គម្រោងនេះនឹងជួយដោះស្រាយបញ្ហាចំពោះមុខជូនប្រជាកសិករ គឺផលិតពូជសុទ្ធល្អ គ្មានជំងឺឆ្កង ផ្តល់ទិន្នផលខ្ពស់ និងធានាបានគុណភាព។
លោក ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានគាំទ្រនិងចាត់ទុកគម្រោងនេះមានសារៈ
ប្រយោជន៍ដើម្បីកំណើនផលិតកម្មដំឡូងមី ផលិតភាពកំណើនសេដ្ឋកិច្ចគ្រួសារតាមរយ:ការប្រើប្រាស់ពូជដំឡូងមីគ្មានជំងឺ។
លោកអភិបាលខេត្តណែនាំឲ្យប្រធានមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញខិតខំបន្ថែមទៀត ធ្វើការពង្រីកពូជដំឡូងមីគ្មានជំងឺនេះឲ្យបានគ្រប់គ្រាន់ឆ្លើយតបតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ លោកអភិបាលខេត្តសង្ឃឹមថាលទ្ធផលដែលទទួលបានពីគម្រោងនេះនឹងជួយឲ្យផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹងត្រែងមានកំណើនធានាបានពូជដំឡូងមីមានសុខភាពល្អ ទិន្នផលខ្ពស់ និងគុណភាពល្អ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានវាយតម្លៃលើលទ្ធផលសិក្សាស្រាវជ្រាវ សាកពិសោធន៍ ដើម្បីបន្សុត ពូជដំឡូងមីគ្មានជំងឺ និងផ្តល់ទិន្នផលខ្ពស់ដែលកម្មវិធី CAVAC (ដំណាក់កាលទី២) សហការអនុវត្តជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ហើយបាននិងកំពុងហុចផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។ លោករដ្ឋមន្ត្រីសង្ឃឹមថា លទ្ធផលនេះនឹងជួយពង្រីកពូជសុទ្ធ គ្មានជំងឺទទួលបានទិន្នផលខ្ពស់ ដើម្បីផ្សព្វផ្សាយជូនប្រជាកសិករនៅទូទាំងខេត្តស្ទឹងត្រែង និងជាបន្ត បន្ទាប់យកទៅចែកជូនខេត្តនៅក្នុងតំបន់នេះទាំងមូលធ្វើការដាំដុះឲ្យទាន់រដូវ។
លោករដ្ឋមន្ត្រីបានស្នើសុំឱ្យមន្រ្តីជំនាញយកចិត្តទុកដាក់បង្កើនចំណេះដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស
បន្សុតពូជដំណាំដំឡូងមីនេះនៅតាមចំការ និង ក្រុមហ៊ុនផ្ទាល់ដើម្បីធ្វើការផ្សព្វផ្សាយពូជ និងបច្ចេកទេឲឲសជូនកសិករនៅទូទាំងតំបន់នេះទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់