ព័ត៌មានជាតិ
សម្ដេចតេជោ៖ បាតុករមីយ៉ាន់ម៉ាធ្វើបាតុកម្មប្រឆាំងប្រធានអាស៊ានស្មើនឹងសម្លាប់ពលរដ្ឋខ្លួនឯង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងផ្តាំទៅបាតុករមីយ៉ាន់ម៉ាថា បើធ្វើបាតុកម្មប្រឆាំងប្រធានអាស៊ាន ស្មើនឹងសម្លាប់ប្រជាពលរដ្ឋពលរដ្ឋខ្លួនឯង។

បើតាមសម្តេចនាយករដ្ឋមន្ត្រី បញ្ហាមីយ៉ាន់ម៉ា កម្ពុជាបានខិតខំបំពេញតួនាទីក្នុងថ្នាក់ជាសមាជិក និងជាប្រធានអាស៊ាន ដែលមានការទទួលខុសត្រូវ។ ជាមួយគ្នានោះ សម្ដេចបានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្រោយមកក៏មានការជួបតាមអនឡាញជាបន្តបន្ទាប់ ដើម្បីបើកច្រកឱ្យមានទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ក៏ដូចជាដើម្បីបើកច្រកឲ្យមានកិច្ចសន្ទនា ក្នុងការផ្ដល់ជំនួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន អះអាងថា អ្វីដែលប្រធានអាស៊ានចង់បាននៅពេលនេះគឺកុងសង់ស៊ីស៥ ចំណុច ប៉ុន្តែចំណុចដែលចង់បានធំបំផុត គឺមានតែ៣ទេ គឺទី១ បំបាត់អំពើហិង្សា បទឈប់បាញ់ ទី២ ជំរុញឲ្យបើកផ្លូវដើម្បីផ្ដល់ជំនួយមនុស្សធម៌ និងទី៣ បង្កើតឲ្យមានបរិយាកាសសន្ទនានយោបាយសម្រាប់ភាគីទាំងអស់។
មានប្រសាសន៍ដល់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំសូមអំពាវនាវដល់បាតុករមីយ៉ាន់ម៉ា ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងជាមួយខ្ញុំ អ្នកអាចភាន់ច្រឡំធំហើយ អ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ មានន័យមានតម្លៃស្មើនឹងបំផ្លាញប្រទេសរបស់អ្នក។ មិនត្រឹមតែផ្ដាំទៅបងប្អូនមីយ៉ាន់ម៉ានៅអាមេរិកទេ បងប្អូនមីយ៉ាន់ម៉ានៅគ្រប់ទីកន្លែងទាំងអស់ អ្នកប្រឆាំងជាមួយប្រធានអាស៊ាននៅពេលនេះ មានតម្លៃស្មើនឹងកំពុងសម្លាប់ប្រជាជនខ្លួនឯងហើយសូមផ្ដាំទៅក្រុមខ្មែរប្រឆាំងមួយ ចំនួន តើកុំស៊ីពេ មីយ៉ាន់ម៉ាបានដែរទេ?”។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៏ទៀតថា មានវិទ្យុអន្តរជាតិនិយាយភាសាខ្មែរមួយកំពុងរៀបចំការថតពីការផ្គុំគ្នារវាងបាតុករខ្មែរប្រឆាំងជាមួយសម្តេច និងបាតុករមីយ៉ាន់ម៉ាប្រឆាំងជាមួយសម្តេច តែសម្តេចថា ការធ្វើបែបនេះវាហាក់ដូចជាអន់ពេក។
សម្ដេចតេជោបានលើកឡើងពីការធ្វើបាតុកម្ម កាលពី២០១៦ ដែលពេល នោះ សម្ដេចបានទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក ជំនាន់ប្រធានាធិបតីអូបាម៉ា។
សម្តេចថា នៅពេលនោះ គេបានទៅចូលរួមជាមួយបាតុករថៃ និងបាតុករផ្សេងៗទៀត ដើម្បីថតយករូបភាពឲ្យបានច្រើន ហើយដែលសូម្បីតែសិល្បករខ្មែរឆោម ឆវិន ក៏ត្រូវបានគេថតផ្សាយថា ជាអ្នកឡើងមកធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន ផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់