ព័ត៌មានជាតិ
សម្ដេច ស ខេង៖ វិស័យកសិកម្មចូលរួមចំណែក ២០% នៃផលិតផលក្នុងស្រុកសរុប
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ថ្លែងថា វិស័យកសិកម្មនៅកម្ពុជា បាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេសចូលរួមចំណែក ២០% នៃផលិតផលក្នុងស្រុកសរុប។

សម្ដេចក្រឡាហោម ថ្លែងដូច្នេះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត។ សម្ដេចលើកឡើងបន្តថា វិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់នៅក្នុងបរិបទនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមានមួយចំនួនរបស់សកលលោក ។
បើតាមសម្ដេច ស ខេង វិស័យកសិកម្ម ក៏ជាចលករជំរុញបដិវត្តន៍ឧស្សាហកម្មផងដែរ ជាពិសេស កសិឧស្សាហកម្មសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជា ការបន្ថែមតម្លៃ ការបង្កើនគុណភាព រយៈពេលនៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ការបង្កើតការងារក្នុងស្រុក កាត់បន្ថយការចំណាកស្រុក និងបង្កើនឱកាសសម្រាប់ការនាំចេញផលិតផល។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនឯកជនដែលបង្កើតរោងចក្រកែច្នៃអាហារតាមស្តង់ដាអន្តរជាតិនាពេលនេះ គឺជាដំណោះស្រាយយុទ្ធសាស្រ្ត និងជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការផលិតកម្មសត្វ បង្កើតឱកាសការងារ កាត់បន្ថយការចំណាកស្រុក និងបន្ថែមលើការពង្រីកសក្ដានុពលវិស័យកសិឧស្សាហកម្មនៅកម្ពុជា ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តខិតខំកសាងរោងចក្រផលិតចំណីអាហារបែបនេះបន្ថែមទៀត នៅតាមបណ្ដាខេត្តដែលមានសក្ដានុពលនៅកម្ពុជាផងដែរ៕
អត្ថបទ ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?