Connect with us

ព័ត៌មានជាតិ

ទូតសិង្ហបុរី កោតសរសើររាជធានីភ្នំពេញ ២០ឆ្នាំចុងក្រោយនេះរីកចម្រើនខ្លាំង

បានផុស

នៅ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី ទាវ ឡាយចេង បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយមានទាំងអាគារខ្ពស់ៗ និងបន្សល់ទុកនូវអគារវ័យចំណាស់ ដែលទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនឱ្យមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ។ អ្វីដែលពិសេសទៀតនោះ គឺរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អ ដែលធ្វើឱ្យអ្នកវិនិយោគិននានា មានជំនឿទុកចិត្ត ដាក់វិនិយោគទុន នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកស្រីទូតសិង្ហបុរី ថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោកស្រីទាវ ឡាយចេង បានមានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះភ្នំពេញ ពិតជាបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លាដោយមានអគារខ្ពស់ៗជាច្រើន ចំណែកអគារចំណាស់ក៏មានច្រើន។ ជាក់ស្តែង អគាររដ្ឋបាលរាជធានីភ្នំពេញ ដែលលោកស្រីបានជួបសម្តែងការគួរសមជាមួយលោកអភិបាលរាជធានីនេះ គឺជាអគារដែលមានវ័យចំណាស់ជាង១០០ឆ្នាំហើយ។ បន្ថែមលើនេះ រាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុថែមទៀត។

ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននៅសិង្ហបុរី បានបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រកម្ពុជាច្រើន ទាំងការវិនិយោគលើវិស័យពាណិជ្ជកម្ម , វិស័យដឹកជញ្ជូននិងការបំពាក់សូឡានៅតាមអាគារផ្សេងៗជាដើម។  ក្រៅពីនេះ ក៏មានក្រុមហ៊ុនប្រមូលសំរាម គ្រប់គ្រងសំណល់រឹង មួយរបស់សាំងហ្គាពួរ បានមកបណ្ដាក់ទុននៅរាជធានីភ្នំពេញផងដែរ។ ជាងនេះទៅទៀតលោកស្រីក៏បានអបអរសាទរនិងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលជោគជ័យ និងបានបើកប្រទេសឲ្យដំណើរការ ជាប្រក្រតីឡើងវិញ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចំរើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើង ដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍និងអ្នកមកប្រកបមុខរបរកទទួលទាន មានចំនួនប្រមាណជា ៣លាននាក់ ដែលធ្វើឱ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ប៉ុន្តែបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយឱ្យប្រសើរឡើងវិញ។

 លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រង បានយ៉ាងល្អ រហូតមកដល់ពេលនេះ យើងបានបើកឲ្យដំណើរការប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាកសម្រាប់នៅតាមទីសាធារណៈផងដែរ៕ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម