Connect with us

ព័ត៌មានជាតិ

ស្រី​លង្កា​តែង​​តាំង​​នាយក​​រដ្ឋ​​មន្ត្រី​​​​​​ថ្មី​​ជា​​បុរស​​ធ្លាប់​​កាន់​​តំណែង​​នេះ​​៤​​ដង​​ហើយ

បានផុស

នៅ

ប្រទេស​ស្រីលង្កា​​បាន​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ប្រធានាធិបតី​កំពុង​តស៊ូ​ក្នុង​ការ​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ​បំផុត​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្ររបស់​ខ្លួន​គិត​ចាប់​តាំង​ពី​​ទទួល​បាន​ឯករាជ្យ​មក។

លោក Ranil Wickremesinghe អ្នក​នយោបាយ​ជើង​ចាស់​​​ដែល​​ធ្លាប់​​បាន​ក្លាយ​​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កោះ​មួយ​​នេះ​៤​លើក​​​ពី​មុន និង​នេះ​ជា​លើក​ទី​៥​​​ត្រូវ​តែ​ព្យាយាម​ដោះ​ស្រាយ​ភាព​វឹក​វរ​ផ្នែក​​ហិរញ្ញវត្ថុ និង​សម្រប​សម្រួល​​​នយោបាយ​បែក​បាក់​ នៅ​ពេល​​លោក​​ត្រូវ​បង្កើត​​ទម្រង់​រដ្ឋាភិបាល​​ចម្រុះ។

លោក Ranil Wickremesinghe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«យើង​កំពុង​ប្រឈម​នឹង​វិបត្តិ យើង​ត្រូវតែ​ចាក​ចេញ»។ លោក Wickremesinghe បាន​និយាយ​ នៅ​ពេល​លោក​បាន​ចាក​ចេញ​ពី​វត្ត​មួយ​ក្នុង​ទី​ក្រុង Colombo ក្រោយ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី។

បុរស​វ័យ​៧៣​ឆ្នាំ​គឺ​ជាអ្នក​សេដ្ឋកិច្ច​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុងការ​ដោះ​ស្រាយ​ជា​មួយ​មូល​និធិ​រូបិយប័ណ្ណ​អន្តរជាតិ ដែល​​កាល​ពី​ពេល​ថ្មី​ៗ​ទើប​តែ​ពិភាក្សា​ជា​មួយ​ប្រទេស​ស្រី​លង្កា​ដើម្បី​រក​ច្រក​ចេញ។

លោកក៏​បាន​កសាង​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​មហាអំណាច​ក្នុង​តំបន់​គឺ​ឥណ្ឌា និង​ចិន ដែល​ជា​អ្នក​វិនិយោគ​សំខាន់ និង​ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​​ដែល​មាន​ឥទ្ធិពល​លើ​ប្រទេស​កោះ​​​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទឹក​​ដឹក​ជញ្ជូន​ដ៏​មមាញឹក​ពី​អាស៊ី​ទៅ​អឺរ៉ុប។

លោក​ប្រធានាធិបតី Gotabaya Rajapaksa ​បាន​​ធ្វើ​ការ​អបអរសាទរ​ដល់​នាយក​រដ្ឋ​មន្ត្រី​ថ្មី។

វិបត្តិ​​បច្ចុប្បន្ន​​នេះ​អាច​​​ជា​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​លោក Wickremesinghe។ ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​មិន​ល្អ បញ្ហា​កូវីដ-១៩ និង​តម្លៃ​ថាមពល​កំពុងកើន​ឡើង​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​រង​ទុក្ខ​យ៉ាង​ខ្លាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា២០ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២១ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

សន្តិសុខសង្គម៥១ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម