Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត កាលពី​រសៀល​ថ្ងៃទី​ ១២​ ខែឧសភា ​ឆ្នាំ​ ២០២២​ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជា ភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រពីនិយ័តករមូលបត្រកម្ពុជា “ន.ម.ក.”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជា​ធនាគារពាណិជ្ជ​ទីមួយ​នៅ​កម្ពុជា ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា “​ផ​.​ម​.​ក​.” កាលពី​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២០ កន្លងទៅនេះ​។ នៅក្នុង​ឆ្នាំ​ ២០២២​ នេះ ធនាគារ សម្រេចបាន​នូវ​សមិទ្ធផល​ថ្មី​បន្ថែមទៀត ដោយ​ទទួលបាន “​វិញ្ញាបនបត្រ​ទទួលស្គាល់ ធនាគារ អេស៊ីលីដា ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​” ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា “​ន​.​ម​.​ក​.” ដែល​ធ្វើឱ្យ​ធនាគារ អេស៊ីលីដា ក្លាយជា​ធនាគារពាណិជ្ជ​ទីមួយ នៅ​កម្ពុជា ដែល​ផ្តល់​សេវា​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​។ លោកបណ្ឌិត បាន​បន្តថា វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​បាន និង​កំពុង​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែលជា​ចលករ​មួយ​ដ៏​មាន​សារៈសំខាន់​នាំឱ្យ ធនាគារ អេស៊ីលីដា សម្រេចចិត្ត​បោះជំហាន ក្នុងការ​ផ្តល់នូវ​សេវា​កម្មនេះ​។ ភ្នាក់ងារ​រក្សា​សុវត្ថិភាព​មូល​ប​ត្រ គឺជា​សេវាកម្ម​ថ្មី​មួយ​របស់​ធនាគារ អេស៊ីលីដា ក្នុង​ការបម្រើ​សេវាកម្ម​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​ជូន​វិនិយោគិន និង​សាធារណជន​។​មុខងារ​ចម្បងៗ​នៃ​សេវា​កម្មនេះ រួមមាន​៖ គណនី​រក្សា​សុវត្ថិភាព​សាច់ប្រាក់ គណនី​រក្សា​សុវត្ថិភាព​មូល​ប​ត្រ និង​សេវា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​មូល​ប​ត្រ​។

​លោក​បណ្ឌិត មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ភ្នាក់ងារ​រក្សា​សុវត្ថិភាព​មូល​ប​ត្រ​របស់​ធនាគារ អេស៊ីលីដា នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​វិនិយោគិន ជាពិសេស វិនិយោគិន​បរទេស ឱ្យមក​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា ពីព្រោះ​ការវិនិយោគ​មូល​ប​ត្រ​នៅ​បរទេស​របស់​ក្រុមហ៊ុន​បរទេស​មួយចំនួន ចាំបាច់​ត្រូវធ្វើឡើង តាមរយៈ​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​មូល​ប​ត្រ​។ បន្ថែម​លើ​នេះ​ទៀត ភ្នាក់ងារ​នេះ​នឹងចូលរួម​ជំរុញ​ធ្វើឱ្យ​ផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​កាន់តែ​សកម្ម​។

​លោក​បណ្ឌិត បាន​មានប្រសាសន៍​បន្ថែមទៀត​ថា «​ស័ក្ដិសម​ដូច​កេរ្តិ៍ឈ្មោះ​ប្រសិទ្ធ​នាម ដោយ​មហាជន​ថា “​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​” ធនាគារ អេស៊ីលីដា ជានិច្ចកាល ប្រកាន់ខ្ជាប់​នូវ តម្លាភាព គោលការណ៍​សីលធម៌​វិជ្ជាជីវៈ អភិបាលកិច្ច​ល្អ គោរព​ច្បាប់ សង្គម និង​បរិស្ថាន ។​ល​។ ធនាគារ អេស៊ីលីដា បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ឌីជីថល​ខ្ពស់ ដែលមាន​គុណភាព និង​ទំនើប​ទាន់សម័យ សម្រាប់​គាំទ្រ​សេវា​កម្មនេះ ព្រមទាំង​មាន​ធនធានមនុស្ស​ប្រកបដោយ​វិជ្ជាជីវៈ ដែលមាន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ក្នុង​ការផ្តល់​សេវាកម្ម​ទាំងនេះ ដោយ​ប្រកាន់ខ្ជាប់​នូវ បទប្បញ្ញត្តិ តម្លាភាព និង​ក្រមសីលធម៌​»​។

​លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា មានប្រសាសន៍ថា តាមរយៈ​ការផ្តល់​ការអនុម័ត​ជូន​ធនាគារ​អេស៊ីលីដា​នូវ​វិញ្ញាបនបត្រ​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​នេះ​ នឹង​ជំរុញ​នូវ​ភាព​ទាក់ទាញ​វិនិយោគិន​ធំៗ​ដែល​ចាប់អារម្មណ៍​ និង​ចង់​សាកល្បង​ធ្វើ​ពិពិធ​កម្ម​ការ​វិនិយោគ​មួយចំណែក​មក​ប្រទេស​កម្ពុ​ជាពិសេស​វិនិយោគិន​ជប៉ុន គឺជា​អ្នក​ដែល​ត្រូវការ​ភ្នាក់ងារ​នេះ ព្រោះ​វិនិយោគិន​ជប៉ុន​តែងតែ​សួរថា កម្ពុ​ជាមាន​សេវា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​ហើយ​ឬ​នៅ​? បើ​មាន​គាត់​នឹង​ចាប់​អារ​ម្មណ៍​ច្រើន​ទាក់ទង​នឹង​វិស័យ​មូល​ប​ត្រ ជាពិសេស​មូល​ប​ត្រ​បំណុល​។​យ៉ាងណាក៏ដោយ លោក​សូម​ស្វាគមន៍​ធនាគារ​ផ្សេងៗ​ទៀត​ដែល​មានបំណង​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​នេះ​ជា​បន្តបន្ទាប​ទៀត​ព្រោះថា ​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​មូល​ប​ត្រ គឺជា​អ្នកថែរក្សា​នូវ​មូល​ប​ត្រទាំងមូល​ប​ត្រ​បំណុល និង​មូល​ប​ត្រ​កម្មសិទ្ធិ។​ ជាងនេះទៀត ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​សេវា​សំខាន់​មួយ​ដែល​វិនិយោគិន​បរទេស​ធំៗ ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ កំពុង​ត្រូវការ​។​

​លោក ​ហុង​ សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​សម្តែង​នូវ​ការអបអរ​ ចំពោះ​ធនាគារ​អេស៊ីលីដា​ ដែល​ទទួលបាន​នូវ​វិញ្ញាបនបត្រ​ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​ដំបូង​គេ​នៅ​កម្ពុជា​។​ ដោយ​លោក​បាន​មានប្រសាសន៍ថា​ ការចូលរួម​របស់​ធនា​គារ​អេស៊ីលីដា ​នៅក្នុង​ទីផ្សារ​មូ​លប​ត្រ​កម្ពុជា​នេះ​ ជាការ​ចូលរួមចំណែក​មួ​យ​យ៉ាងសំខាន់​ ដែល​បាន​ជួយ​ធ្វើឱ្យ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​មានការ​អភិវឌ្ឍ​ និង​កាន់តែ​រី​ម​ចំរើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​គួរ​បញ្ជាក់ថា​ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ ០៤ គឺ​វិទ្យាស្ថានពាណិជ្ជ​សាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លី​មី​ធី​ត និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា ព្រមទាំង មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,១៦​ ប៊ី​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៥,៧៩​ ប៊ី​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៥,៩០ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន ប្រមាណ​ជាង ៣,៤៤ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ​ ២០២២ នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម៦ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១០ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម