ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកាត់ឆ្វៀលដីពីក្រុមហ៊ុនមួយនៅខេត្តរតនគិរី ធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋជាង ១ ពាន់គ្រួសារ
ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារ (១ ២១១) រស់នៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទ្ធិដីអាស្រ័យផលស្របច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញអនុក្រឹត្យកាត់ដីកៅស៊ូរដ្ឋឡាបានសៀក។

អភិបាលរងខេត្តរតនគិរីលោក ញ៉ែម សំអឿន មានប្រសាសន៍នៅថ្ងៃទី ១២ ខែឧសភានេះថា ក្បាលដីដែលប្រជាពលរដ្ឋបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដីជាប្រយោជន៍របស់ប្រជាពលរដ្ឋ។

ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ការចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅសង្កាត់កាចាញនាពេលនេះមានចំនួន៤ភូមិគឺទី១ដល់ទី ៤ មានប្រជាពលរដ្ឋចំនួន១,២៤៥គ្រួសារលើផ្ទែដីដែលបានកាត់ទំហំ ២២៥ ហិកតា ៣៥ អា និង៤០ សង់ទីអា។ ហើយគ្រួសារដែលត្រូវទទួលបានប័ណ្ណមានចំនួន ១,២៤៩ គ្រួសារ ស្មើរនិង១,២១១ ប័ណ្ឌ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ