ព័ត៌មានជាតិ
ផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ កំពុងមានទីផ្សារនៅកម្ពុជា
វិស័យអចលនទ្រព្យបន្តមានស្ថិរភាពទីផ្សារល្អប្រសើរ ជាពិសេសផ្នែកដី និងផ្ទះ។ សម្រាប់ផ្ទះដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក៏មានកំណើននៃការលក់ចេញបានច្រើនផងដែរ។ បើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងដូច្នេះថា« ជាមួយទីផ្សារអចលនទ្រព្យដែលមានតម្លៃខ្ពស់ ដូចជាផ្ទះមួយតម្លៃ ២០ម៉ឺនដុល្លារ ៣០ម៉ឺន ៤០ម៉ឺន ៥០ម៉ឺន ១លានដុល្លារ លក់មិនជាដាច់ប៉ុន្មានទេ… ខ្ញុំបានសួរអ្នកជំនាញអចលនទ្រព្យ ផ្ទះដែលលក់ដាច់ គឺផ្ទះដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មូលហេតុ អ្នកដែលទិញផ្ទះក្រោម ៧ម៉ឺនដុល្លារ គឺរដ្ឋាភិបាលអត់យកពន្ធ»។

សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការសាងសង់ផ្ទះដែលមានតម្លៃថោក ដើម្បីវណ្ណៈកណ្តាល ឬអ្នកមានប្រាក់តិចតួច អាចទិញផ្ទះនៅបាន។
ការលើកឡើងរបស់សម្តេចនេះ នៅក្នុងកិច្ចសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមសម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះក្រោមតម្លៃ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២២ ខណៈដែលអ្នកជំនាញអចលនទ្រព្យមើលឃើញថា ការប្រកាសលើកលែងពន្ធប្រថាប់ត្រានេះនឹងជួយជំរុញឱ្យមានចរន្តទិញលក់អចលនទ្រព្យប្រភេទនេះ កាន់តែកើនឡើងបន្ថែមទៀត ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយ ទោះបីជាកម្ពុជា ប្រឈមមុខនឹងវិបត្តិកូវីដ១៩ក្តី តែគម្រោងលំនៅឋានដែលបានអនុវត្តន៍មានចំនួនរហូតដល់ជិត ៤០គម្រោង ដែលនេះបានបង្ហាញថា តម្រូវការលំនៅឋាន នៅតែបន្តមានទោះក្នុងវិបត្តិបែបនេះក្ដី ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានកំណើនឡើងវិញជាបណ្តើរៗហើយ ជាពិសេសទៅលើផ្នែកដីធ្លី និងលំនៅឋាន។ លោកមើលឃើញថា គិតត្រឹម ៤ខែ ឆ្នាំ ២០២២នេះ ចរន្តពលរដ្ឋស្វែងរកអចលនទ្រព្យកម្រើកឡើងវិញ ក្រោយកូវីដបានធូរស្បើយ ហើយអ្នកវិនិយោគក្នុងស្រុកក៏កើនឡើង ខណៈអ្នកវិនិយោគបរទេស ក៏ចាប់ផ្តើចូលមកផងដែរ។

អ្នកជំនាញអចលនទ្រព្យរូបនេះ ព្យាករណ៍ថា រយៈពេល ៥ទៅ ១០ឆ្នាំខាងមុខ នៅផ្នែកក្រវ៉ាត់ក្រុងទី៣ និងទី៤ នៃរាជធានីភ្នំពេញ នឹងមានភាពរីកចម្រើនទៅលើការអភិវឌ្ឍជាផ្ទះបុរី ឬលំនៅឋានផ្សេងៗកាន់តែច្រើន៕

-
សន្តិសុខសង្គម២១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល