ព័ត៌មានជាតិ
លោក ស សុខា ហៅទង្វើគប់ស្បែកជើងសំដៅលើសម្ដេចដូចក្រពើវង្វេងបឹង
លោក ស សុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកទង្វើគប់ស្បែកជើងសំដោះមកលើសម្ដេចតេជោ ហ៊ុន សែន ជាកាយវិការក្បត់វប្បធម៌ខ្លួនឯង ក្នុងនាមជាខ្មែយើងពុំអាចទទួលបានទេ។

លោក ស សុខា មានប្រសាសន៍ថា ទំនៀមទំលាប់បរទេស ការគប់ទ្រនាប់ជើង ឬយកទ្រនាប់ជើងវាយនរណាម្នាក់ អាចជារឿងសាមញ្ញ។ តែផ្ទុយទៅវិញ ក្នុងវប្បធម៌ខ្មែរ ការប្រើទ្រនាប់ជើងគប់ក្ដី ឬវាយលើនរណាម្នាក់ក្ដី គឺជាការប្រមាថធ្ងន់ធ្ងរបំផុតលើកិត្តិយសសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្សមានអធិបតេយ្យនៃបូរណភាពរាងកាយ។
លោក ស សុខា បញ្ជាក់ថា ការប្រមាថមួយនេះ មិនមែនសំដៅលើបុគ្គលម្នាក់នោះទេ គឺជាការប្រមាថលើប្រជាពលរដ្ឋខ្មែរទាំងមូល ប្រមាថជាតិសាសន៍ឯង គឺកម្ពុជាដែលជារដ្ឋអធិបតេយ្យ។ ក្នុងទស្សន:ខ្មែរ គេហៅទង្វើបែបនេះថា ត្រកួនភ្លេចបឹង!

បើតាមលោក ស សុខា ប្រសិនបើចេះភ្ញាក់រលឹក គួរពិចារណាកំហុស ហើយគប្បីចេញមុខសម្ដែងការសោកស្ដាយ សូមអភ័យទោសសម្ដេចតេជោ សុំការអត់ឱនពីប្រជាពលរដ្ឋខ្មែរ និងជារួម សុំការលប់លាងកំហុសពីកម្ពុជា ដែលបានផ្ដល់កំណើតឱ្យកើតជាខ្មែរ និងមានកំណើតរហូតបានទៅរស់នៅឯបរទេសដូចសព្វថ្ងៃ។ កុំឱ្យដូចពាក្យខ្មែរពោលថា ក្រពើវង្វេងបឹង!
សូមជំរាបថា បុរស ខ្មែរអាមរិកម្នាក់ បានយកស្បែកជើងគប់សំដៅទៅលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពេលសម្ដេចជួបអ្នកគាំទ្រ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

បុរសរូបនេះ គេស្គាល់ឈ្មោះថា អ៊ុក ទូច ជាអតីតទាហានសម័យសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលបច្ចុប្បន្នកំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?