Connect with us

ព័ត៌មានជាតិ

មន្ត្រីកសិកម្មស្នើឱ្យយកចិត្តទុកដាក់ ធ្វើតេស្តរកសំណល់​ថ្នាំ​កសិកម្ម​នៅ​​លើ​​បន្លែ​ផ្លែឈើ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់មន្ត្រីជំនាញវិភាគគុណភាពបន្លែ និងផ្លែឈើ ចំនួន២៤ ខេត្ត ត្រូវយកចិត្តទុកដាក់ ធ្វើតេស្តរកសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ផ្លែឈើប្រកបដោយវិជ្ជាជីវៈដើម្បីការពារសុខភាពដល់ប្រជាពលរដ្ឋ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់សម្ភារៈ ពិសោធន៍ និងការវិភាកគុណភាពបខ្លែ និងផ្លែឈើ” នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និង ចែកចាយបន្លែសុវត្ថិភាព នៅខេត្តកណ្តាលកាលពីថ្ងៃទី ១២ ឧសភា លោក បណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE បានមានប្រសាសន៍ថា ការធ្វើតេស្តរកសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ផ្លែឈើ និងការវិភាគគុណភាពបន្លែ និងផ្លែឈើ គឺពិតជាមានសារៈសំខាន់ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ហើយទាំងអស់គ្នាត្រូវធ្វើ ប្រកបដោយវិជ្ជាជីវៈ និងប្រកបទៅដោយកិត្តិយស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតបន្តថា «  នៅពេលយើងទាំងអស់គ្នា បរិភោគនូវចំណីអាហារមិនល្អ បរិភោគចំណីអាហារដែលគ្មានអាហាររូបត្ថម្ភ ធ្វើឱ្យប៉ះពាល់នូវសុខភាពរបស់យើងទាំងអស់គ្នា ដូចជាស្គមស្គាំង មិនលូតលាស់ ប្រាជ្ញាស្មារតីមិនល្អ ធ្វើឱ្យយើងមិនអាចកសាងជីវភាពគ្រួសារបានល្អ នៅពេលដែលយើងចាស់ទៅ ប្រឈមនឹងជំងឺផ្សេងៗជាច្រើន ហើយនៅពេលដែលយើងបរិភោគនូវ ចំណីអាហារដែលមានអាហាររូបត្ថម្ភ ធ្វើឱ្យយើងមានសុខភាពល្អ ប្រាជ្ញាស្មារតីពូកែ ធ្វើឱ្យប្រទេសជាតិរបស់យើងមានធនធានល្អជាច្រើនក្នុងការអភិវឌ្ឍប្រទេសផងដែរ»។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធី ASPIRE ប្រចាំខេត្តកណ្ដាល បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង គាំទ្រខ្សែច្រវ៉ាក់ផលលិតកម្មបន្លែសុវត្ថិភាព បង្កើននូវជំនឿទុកចិត្ត ពីផលិតករ ក្រុមហ៊ុនប្រមូលទិញ និងធានាសុវត្ថិភាពជូនអតិថិជន និងអ្នកបរិភោគផងដែរ។

លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះបែងចែកជា ៣វគ្គ មានសិក្ខាកាមមកពីខេត្តចំនួន ២៤ រួមមាន៖ ខេត្តព្រះសីហនុ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ តាកែវ កែប កំពត ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កំពង់ធំ និងខេត្តកណ្ដាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម